(ភ្នំពេញ)៖ BMW Asia និង HGB Group ដែលជាក្រុមហ៊ុននាំចូលរថយន្ត BMW ផ្ដាច់មុខនៅកម្ពុជា បានប្រកាសចេញនូវរថយន្ត BMW X7 រួមជាមួយ BMW 7 Series ស៊េរីថ្មី សម្រាប់ដាក់លក់នៅកម្ពុជា ជាផ្លូវការ។ ពិធីប្រកាសនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
កម្មវិធីប្រកាសចេញរថយន្តដ៏ប្រណីត ទាំងពីរម៉ូដែលនេះ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង២៥០នាក់ ដែលក្នុងនោះ មានការប្រគំតន្ត្រីពីក្រុមតន្ត្រី ទស្សនីយភាពភ្លើង LED និងការសម្ដែងក្បាច់រាំ Flash Mob ផងដែរ។
លោក ERKAN BILAL អ្នកតំណាង របស់ក្រុមហ៊ុន HGB Group បានលើកឡើងថា «ទីផ្សាររថយន្តកម្ពុជា បានផ្ដល់ជាសក្ដានុពលដ៏ធំមួយ សម្រាប់រថយន្តប្រណីតឲ្យលូតលាស់បានល្អ ហើយនេះគឺជាឱកាសល្អមួយ សម្រាប់ឲ្យពួកយើង អាចរក្សាទំនាក់ទំនងល្អ ជាមួយអតិថិជនចាស់ និងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនថ្មី»។
លោកបានបន្តទៀតថា «ព្រោះថា ជាកម្មវិធីប្រកាសចេញលក់រថយន្ត BMW ដ៏ធំបំផុតមួយនៅកម្ពុជា ហើយវាប្រព្រឹត្តទៅដោយជោគជ័យ។ អតិថិជនអាចមានឱកាសមើលឃើញ កាន់តែច្បាស់អំពី BMW X7 និង 7 Series និងអាចដឹងអំពីប្រណីតភាពដ៏ទាក់ទាញនៃរថយន្តទាំងពីរ»។
BMW X7 គឺជាប្រភេទរថយន្ត SAV (Sport Activity Vehicle) ហើយជាម៉ូដែលថ្មីជាងគេ និងធំជាងគេក្នុងត្រកូល BMW X។ ប្រព័ន្ធម៉ាស៊ីនវ័យឆ្លាត, បច្ចេកវិទ្យាគ្រោងឆ្អឹងដ៏ពិសេស បូករួមនឹងទំហំធំទូលាយ រួមទាំងគ្រឿងបរិក្ខារទំនើបៗ អាចឲ្យរថយន្តនេះ ផ្ដល់បាននូវបទពិសោធន៍បើកបរ ដ៏ស៊ីវិល័យបំផុត។
ជាមួយប្រវែង ៥,១៥១មីលីម៉ែត្រ ទទឹង២,០០០មីលីម៉ែត្រ និងកម្ពស់ ១,៨០៥ មីលីម៉ែត្រអាចឲ្យ X7 ក្លាយជាមេគ្រួសារថ្មីមួយ នៃត្រកូល BMW X។ រថយន្តនេះ ក៏បានបំពាក់នូវរន្ធខ្យល់ទំហំធំ ដែលធ្វើឲ្យវាមានពោរពេញ ដោយអំណាចផងដែរ។
ដោយឡែក BMW 7 Series គឺជារថយន្តប្រភេទ Sedan ដែលមានប្រណីតភាពខ្ពស់ ទាំងផ្នែកខាងក្នុង និងខាងក្រៅ និងមានរូបរាងសង្ហារ តាមរយៈការបំពាក់នូវរន្ធខ្យល់ ដែលមានទំហំធំជាងស៊េរីមុន ជាអត្តសញ្ញាណថ្មី នៃរថយន្ត BMW ជំនាន់ចុងក្រោយ។ មិនត្រឹមតែមានប្រណីតភាព វាក៏មានសមត្ថភាពបើកបរខ្លាំង និងមានមុខងារទំនើបៗជាច្រើន ដែលអាចជំនួយដល់អ្នកបើកបរបានទៀតផង។
សូមបញ្ជាក់ផងដែរថា រថយន្ត BMW X7 និង BMW 7 Series កំពុងមានវត្តមានដាក់តាំងបង្ហាញនៅ BMW Showroom។ សម្រាប់ព័ត៌មានបន្ថែម ឬចង់បើកបរសាកល្បងឡាន BMW ម៉ូដែលណាក៏ដោយ ទាក់ទងលេខ 078 90 90 90 ឬទៅអគារតាំងរថយន្ត ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕