Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហព័ន្ធកីឡាវាយសីកម្ពុជា ទទួលស្គាល់លោក សាន វណ្ណេត ជាអនុប្រធានកឹ្លបកីឡាវាយសី បញ្ជាការដ្ឋានការពារអាកាស

10-08-2019 08:16

(ភ្នំពេញ)៖ លោក សាន វណ្ណេត អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងផែនការ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ត្រូវបានសហព័ន្ធកីឡាវាយសីកម្ពុជា ទទួលស្គាល់ជាផ្លូវការ ជាអនុប្រធានកឹ្លបកីឡាវាយសីបញ្ជាការដ្ឋានការពារអាកាស ដែលជាឱកាសមួយសម្រាប់ដឹកនាំក្លឹបឲ្យកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត។

ពិធីប្រកាសសមាសភាពដឹកនាំក្លិបកីឡាវាយសីបញ្ជាការដ្ឋានការពារជើងគោកនេះ ក៏មានការចូលរួមពី លោក សុខ ប៉ាង សមាសភាពគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវាយសីកម្ពុជា និងជាប្រធានកិត្តិយស ក្លឹបកីឡាវាយសីបញ្ជាការដ្ឋានការពារអាកាស រួមនឹងថ្នាក់ដឹកនាំសមាជិកជាច្រើននាក់ទៀត។

បើតាមសេចក្តីសម្រេចរបស់សហព័ន្ធកីឡាវាយសីកម្ពុជា បានទទួលស្គាល់សមាសភាពដឹកនាំក្លឹប រួមមាន៖
១៖ លោក សុខ ប៉ាង ប្រធានកិត្តិយស
២៖ លោកស្រី កង សារ៉េត ប្រធានកិត្តិយស
៣៖ លោក អ៊ូ ស៊ីណា ប្រធាន
៤៖ លោក សាន វណ្ណេត អនុប្រធាន
៥៖ លោក ផន ឌឿន អនុប្រធាន
៦៖ លោក ឡេង តុងហូ អនុប្រធាន
៧៖ លោក ប៊ុត យន លេខាធិការ
៨៖ លោក សុខ រំដួល ហេរញ្ញឹក
៩៖ លោក សុខ ប៉ុច គ្រូបង្វឹក
១០៖ លោក យស វណ្ណៈ គ្រូបង្វឹក
១១៖ លោក ស៊ួន សីហា សមាជិក

ជាមួយគ្នានោះដែរ ទិសដៅសម្រាប់សហព័ន្ធកីឡាវាយសីកម្ពុជានាពេលខាងមុខបានបង្ហាញឲ្យដឹងថា៖
* ជម្រុញការហ្វឹកហាត់ ដើម្បីលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនី ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួត តាមផែនការរបស់សហព័ន្ធ។
* បន្តជ្រើសរើសកីឡាករ កីឡាការិនីវ័យក្មេង ដើម្បីបន្តវេន និងបង្កើនសមាជិកក្នុងក្លិប។
* ត្រៀមលក្ខណៈប្រិតភូ គ្រូបង្វឹក កីឡាការនីចំនួន៩រូប ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់ ប្រធានសហព័ន្ធកីឡាវាយកូនសីកម្ពុជា លើកទី៥ នៅថ្ងៃទី១៧ និង១៨ ខែសីហា ឆ្នាំ២០១៩។
* បន្តទំនាក់ទំនងទៅសហព័ន្ធកីឡាវាយកូនសីកម្ពុជា ស្នើសុំប័ណ្ណសម្គាល់កីឡាករ និងកីឡាការិនី ដែលមិនទាន់មាន។
* បន្តអំពាវនាវដល់សប្បុរសជននានា ដើម្បីចូលរួមជាថវិកា ឬសម្ភារៈផ្សេងៗ សម្រាប់ទ្រទ្រង់ដល់កីឡាករ-កីឡាការិនី និងក្លឹប។

លោក សាន វណ្ណេត អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងផែនការ និងជាអនុប្រធានកឹ្លបកីឡាវាយសី បញ្ជាការដ្ឋានការពារអាកាស បានថ្លែងអំណរគុណដល់លោក សុខ ប៉ាង ដែលបានជ្រើសរើសរូបលោកជាអនុប្រធានក្លឹប។ មិនតែប៉ុណ្ណោះ លោកក៏បានបេជ្ញាយ៉ាងមុតមាំក្នុងការដឹកនាំ កឹ្លបកីឡាវាយសីបញ្ជាការដ្ឋានការពារអាកាស ឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីទស្សនិកជនផងដែរ៕