(ភ្នំពេញ)៖ ក្រុមហ៊ុន Campura Triangulum Corporation បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Palo Alto Network រៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបទ «Accelerate your Digital Business Transformation with Palo Alto Networks » ក្នុងគោលបំណងពង្រឹងប្រព័ន្ធសុវត្ថិភាពអសន្និសុខផ្នែក IT និងបានផ្សព្វផ្សាយចែករំលែកនូវចំណេះដឹងជាច្រើន ដែលទាក់ទងទៅនិងបច្ចេកវិទ្យាថ្មីៗផងដែរ។
សិក្ខាសាលានេះបានធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារ ភែលេសហ្គេត ហូថែល អែន រីសត (Palace Gate Hotel & Resort) ដែលមានអតិថិជនមកពីស្ថាប័ននានា ចូលរួមយ៉ាងច្រើនកុះករ រួមមាន៖ ធានាគារ, គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សេងៗទៀត។
ក្នុងនោះដែលលោក ដោក កុសល ដែលជា Chief Technical Officer (CTO) របស់ក្រុមហ៊ុន Campura បានថ្លែងទៅកាន់ក្រុមហ៊ុន Palo Alto Networks ថា ការសហការបង្កើតសិក្ខាសាលានេះឡើង គឺវាពិតជាល្អណាស់សម្រាប់តម្រូវការនាពេលបច្ចុប្បន្ននេះ ហើយសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះផងដែរ។ លោកបញ្ជាក់ថា Palo Alto គឺជាផលិតផលដែលមានការពេញនិយម និងកំពុងឈានមុខគេនៅលើទីផ្សារ ព្រមទាំងបានផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុត ជូនដល់អតិថិជននូវប្រព័ន្ធសុវត្តិភាព សម្រាប់ផ្នែកបច្ចេកវិទ្យា។
ដោយឡែកលោក Khongsak Kortrakul ដែលជា System Engineering Manager Indochina របស់ក្រុមហ៊ុន Palo Alto Network បានលើកទ្បើងថា ប្រធានបទសំខាន់ៗក្នុងសិក្ខាសាលានេះ ចង់បង្ហាញអំពីដំណោះស្រាយរួមជាមួយផលិតផលថ្មី ដើម្បីបង្កើន និងពង្រីកនូវប្រព័ន្ធសុវត្ថិភាព ក្នុងការតភ្ជាប់បណ្តាញទាំងឡាយ ដែលជាផ្នែកមួយយ៉ាងសំខាន់ និងគួរឲ្យយកចិត្តទុកដាក់ពីបណ្តាអតិថិជន។
ដើម្បីឲ្យកាន់តែស្គាល់ច្បាស់អំពីសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុន Palo Alto Network លោក Philip Cao ដែលជា Solution Architect – CLMV របស់ក្រុមហ៊ុន Palo Alto Network បានបង្ហាញបន្ថែមជូនអតិថិជនថា Palo Alto Network ជាក្រុមហ៊ុន ដែលបានផ្ដល់នូវសេវាកម្មដូចជា៖ Cloud Security, Network Security, Cortex XDR, CXO and Endpoint Security។ បន្ទាប់ពីបានប្រើប្រាស់ផលិតផល Palo Alto អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន និងពង្រឹងការរីកចម្រើន ដល់ស្ថាប័នផ្ទាល់ផងដែរ។
លោកក៏បានថ្លែងអំណរគុណ ទៅដល់សំណាក់អតិថិជនទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ហើយលោកសង្ឃឹមជឿជាក់ថា ផលិតផលរបស់ Palo Alto គឺជាជម្រើសដ៏ល្អប្រសើរសម្រាប់អតិថិជនប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕