Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NEWS ​UPDATE​: ​កំណាត់ផ្លូវ​ជាតិ​លេខ៤ ​នៅ​ស្រុក​កំពង់សីលា ​ត្រូវ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​រថ​យន្ត​តូច​ៗ​បើក​ឆ្លងកាត់​វិញ​ហើយ

09-08-2019 22:50

(ព្រះសីហនុ)៖ កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងឃុំក្បាលឆាយ ស្រុកកំពង់សីលា នៅក្នុងស្រុកកំពង់សិលា ដែលត្រូវបានផ្អាកមិនឱ្យធ្វើដំណើងឆ្លងកាត់កាលពីវេលាម៉ោង៩នោះ មកដល់ម៉ោងជិត ១១នេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យរថយន្តតូចៗអាចធ្វើដំណើរឆ្លងកាត់ហើយ។ ដោយឡែករថយន្តធំៗមិនទាន់ឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញនៅឡើយនោះទេ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កំណាត់ផ្លូវនេះបានបើកឱ្យរថយន្តតូចធ្វើដំណើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីទឹកដែលបានហូរមកជន់លិចនោះ បានស្រកទៅវិញ៕