(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះថា កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងឃុំក្បាលឆាយ ស្រុកកំពង់សីលា ត្រូវសម្រេចផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន។
លោកស្នងការបានបញ្ជាក់ទៀតថា ការផ្អាកចរាចរណ៍នេះ ក៏ដោយសារជំនន់ទឹកភ្លៀងលិចផ្លូវជាតិ ប្រវែងជាង៣០០ម៉ែត្រ ហេតុដូច្នេះអាជ្ញាធរសម្រេចផ្អាកការធ្វើដំណោះជាបណ្ដោះអាសន្នរងចាំស្ថានភាពទឹកថមថយទៅវិញ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំអាជ្ញាធរ និងសមត្ថកិច្ចកំពុងប្រចាំការនៅទីនោះដើម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់៕