(ភ្នំពេញ)៖ មន្ត្រីវ័យក្មេង នៃក្រសួងមហាផ្ទៃចំនួន ១០រូប នឹងចូលរួមកម្មវិធីបណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេងរយៈពេល ១៤ថ្ងៃ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នាពេលខាងមុខនេះ។
ដើម្បីដំណើរការកម្មវិធីតម្រង់ទិសមុខពេលចេញដំណើរ, មន្ត្រីវ័យក្មេងនៃក្រសួងមហាផ្ទៃទាំង១០រូប បានចូលរួមកម្មវិធីបណ្តុះបណ្តាល នៃកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង របស់ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជ ប៉ុន (JICA) «វគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចមូលដ្ឋាន» នៅ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ លោក TANAKA Kotaro អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេស ជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា នៅកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង គឺជាផ្នែកមួយនៃកម្មវិធីជំនួយសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៨៥ ក្នុងគោល បំណងផ្ដល់ឱកាសដល់មន្ត្រីរាជការវ័យក្មេង ដើម្បីពង្រឹងចំណេះដឹង និងជំនាញក្នុងវិស័យ ការងាររបស់ខ្លួនតាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលនេះនៅប្រទេសជប៉ុន។
លោក TANAKA Kotaro បាន បន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណង ចូលរួមចំណែកលើក កម្ពស់ការសិក្សាស្វែងយល់ ពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាពរវាង ប្រទេសជប៉ុន និងប្រទេសកំពុងអភិវឌ្ឍផ្សេងៗក្នុងពិភពលោក។
លោកបានបន្តថា ភាពណាស់ចំពោះកម្មសិក្សាការី ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសជប៉ុន និង បានបង្កើតនូវមូលដ្ឋានរឹងមាំបន្ថែមទៀត នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន។
គិតចាប់ពីខែមេសាឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ ២០២០ នឹងមានមន្ត្រីវ័យក្មេងកម្ពុជាប្រមាណចំនួន២០នាក់ ទៅចូលរួមកម្មវិធីបណ្តុះ បណ្តាលនេះ រួមមានវគ្គបណ្តុះបណ្តាលអំពី រដ្ឋបាលមូលដ្ឋាន និងប្រតិបត្តិការនិង ការគ្រប់គ្រងសុខភាពសហគមន៍។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចូល រួមវគ្គបណ្តុះបណ្តាលនេះ នៅឆ្នាំ១៩៩៥ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះមានមន្ត្រីវ័យ ក្មេងកម្ពុជាជាង ១០០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលលើវិស័យផ្សេងៗនៅមជ្យ មណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិរបស់ JICA ក្នុងប្រទេសជប៉ុន៕