(ភ្នំពេញ)៖ ឱកាសពិសេស សម្រាប់អ្នកដែលស្រឡាញ់សុខភាព និងរាងកាយមាំមួន! ចូលរួមលេងកីឡាដ៏សម្បូរបែបបានដោយសេរី ក្នុងកម្មវិធីយូហ្គា និង សុខភាព ដែលរៀបចំឡើងដោយ បុរី ប៉េង ហួត រួមជាមួយមជ្ឈមណ្ឌលកីឡា ផ្លាទីនីម ព្រមទាំងសហការចូលរួមដោយ ក្លឹបហ្គាន់ហ្សេ ស្ព័ត ជប៉ុន ម៉ាកាយ៉ា វែលណេសសេនធ័រ ហាងនំបុ័ងប្រ៊េដថក និងមន្ទីរព្យាបាលធ្មេញបស្ចិម។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ៦៖30 នាទីព្រឹក រហូតដល់ម៉ោង១១៖០០នាទីព្រឹក នាមជ្ឈមណ្ឌលកីឡាផ្លាទីនីម (Platinum Sport Center) ស្ថិតក្នុងគម្រោង ហ្គ្រេន ស្តាផ្លាទីនីម (បុរីប៉េង ហួត បឹងស្នោ)។ ស្វែងរកទីតាំង សូមចុចត្រង់នេះ=> https://bit.ly/2Ypz3Nn
លោកអ្នកអាចចូលរួមលេងកីឡាដ៏សម្បូរបែបជាច្រើន ព្រមទាំងការបង្ហាត់បង្ហាញពីគ្រូបង្វឹកដ៏ជំនាញ ពីកម្មវិធីរួមមាន៖
* ការហាត់យូហ្គាជាមួយអ្នកគ្រូ Parul Khurana
* ការហាត់អុកស៊ីជេណូពីក្លឹបហ្គាន់ហ្សេ ស្ព័ត ជប៉ុន
* ការហាត់ខាឌីអូ ការប្រដាល់ និងការម៉ាស្សាពីម៉ាកាយ៉ា វែលណេសសេនធ័រ
* ការលេងបាល់ទះ បាល់បោះ បាល់ទាត់ វាយសី និងមានគ្រូបង្ហាត់លេងហ្គោល ពីមជ្ឈមណ្ឌលកីឡាផ្លាទីនីម រួមនឹងការជួបជាមួយក្រុមបាល់ទាត់ Soltiloផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង អោយអ្នកចូលរួមយល់ដឹងអំពី អត្ថប្រយោជន៍ នៃការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ដើម្បីទទួលបានសុខភាពល្អ មាំមួន។
កុំភ្លេចមកចូលរួមសប្បាយរីករាយ ដើម្បីបានសុខភាពល្អទាំងអស់គ្នាណា! ព័ត៌មានបន្ថែម សូមទាក់ទង
ទូរស័ព្ទលេខ៖ 015 906 789។ សម្រាប់ការចុះឈ្មោះចូលរួមដោយសេរី សូមចុចត្រង់នេះ=> https://bit.ly/2GHXRFu ៕