(កំពង់ធំ)៖ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ចាស់ជរាគ្មានទីពឹង ដែលកំពុងជួបនូវការខ្វះខាត លោកស្រី លំ គន្ធារី ប្រធានគណៈកម្មាធិការសាខាសមាគមនារីខេត្តកំពង់ធំ និងក្រុមការងារចលនាស្ត្រីខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ផ្តល់ជូនចាស់ជរាគ្មានទីពឹងដែលកំពុងខ្វះខាត ស្ថិតនៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៩។
លោកស្រី លំ គន្ធារី បានសួរសុខទុក្ខពីការរស់នៅរបស់ជនចាស់ជរាទាំង ៣គ្រួសារ នៅក្នុងជីវភាពប្រចាំថ្ងៃ ដែលជានិច្ចកាលលោកស្រី តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខុមាលភាពរបស់ជន គ្មានទីពឹងទូទៅ ជាពិសេ ជនចាស់ជរា ឫជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាក់ស្តែង គ្រួសារខ្វះខាត និងជនរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់សមាគមនារីដើម្បីជួយ សម្រាលនូវទុក្ខលំបាកបានមួយរយៈផងដែរ។ លោកស្រី បានណែនាំដល់គ្រួសារខ្វះខាតទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំ សុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបានកើតមាននៅក្នុងខេត្ត ក៏ដូចជា នៅទូទាំងប្រទេស ម្យ៉ាងទៀតត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណា លើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនចាស់ជរាទាំង ៣គ្រួសារនោះរួមមាន៖ អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ មួយចំនួន និងសារុង ត្រីខ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកត្រី សារុង មី ភេសជ្ជៈ និងថវិកាមួយចំនួនដែលទទួលបានពីសមាគមនារី និងក្រុមចលនាស្ត្រី និងមួយចំនួនទៀតទទួលបានពីលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ៕