(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងភរិយា បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាបអង្គ។ ការទស្សនាកម្សាន្តលើទឹកដីអង្គររបស់ លោកប្រធានាធិបតីប្រទេសស្រីលង្កា អមដំណើរដោយសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង ហើយក៏នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ៕
ខាងក្រោមនេះជាកម្រងរូបភាព ប្រធានាធិបតីស្រីលង្កា និងភរិយា ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នរបស់ខ្មែរ នៅខេត្តសៀមរាប៖