(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យនិងទទួលផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រគល់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមលោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ផ្លូវដែលទើបតែស្ថាបនារួចនេះ មានប្រវែង ៤៣០ម៉ែត្រ ទទឹង ប្រវែង៧ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូប្រភេទ dbst ។
លោក សុខ ស្រ៊ុន បានឲ្យដឹងទៀតថា ផ្លូវមួយខ្សែនេះត្រូវបានស្ថាបនារយៈពេល ប្រមាណជាកន្លះខែ ទើបរួចរាល់ជាស្ថាពរ ដែលត្រូវចំណាយថវិកាសាលាខេត្តកំពង់ចាម៕