ស្រឡាញ់គ្រួសារអ្នក និងអនាគតអ្នក សូមនៅឲ្យឆ្ងាយពីគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែសីហា៖ បង្ក្រាប៣៧ករណី ឃាត់ខ្លួន៧៨នាក់
08-08-2019 17:57
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៧ករណី ក្នុងនោះករណីប្រើប្រាស់១២ករណី និងជួញដូរ២៥ករណី ឃាត់ខ្លួនជនសង្ស័យ៥៨នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៥៦៥ករណី ឃាត់មនុស្ស១២,០៩៣នាក់ (ស្រី៨៥៤នាក់)ក្នុងនោះមានជនបរទេស៣០២នាក់ (ស្រី៥០នាក់)៕