(ភ្នំពេញ)៖ ក្រោយពីមហាព្រឹត្តិការណ៍ដ៏កក្រើកអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបានដាក់បង្ហាញរូបរាងពិតនៃ ស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 | 10+ នៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក កាលពី ថ្ងៃ ពុធ ទី០៧ សីហា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ទី០៨ សីហា ឆ្នាំ ២០១៩ នៅកម្ពុជារួចមក ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ក៏បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់មកជួបជុំគ្នាទាំងអស់ ដើម្បីធ្វើការទស្សនានូវការផ្សាយផ្ទាល់នៅ ផ្សារទំនើប អ៊ីអន ភ្នំពេញ ជាន់ផ្ទាល់ដី Lively Plaza ដើម្បីធ្វើជាសក្ខីភាពនៃការបង្ហាញជាសាកលនូវ ស្តេចកំពូលស្មាតហ្វូន ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលពិភពលោកទាំងមូលកំពុងរង់ចាំនេះយ៉ាងអន្ទះសារ។
Galaxy Note 10 | 10+ ពិតជាមានភាពខុសគ្នាច្រើនមិនត្រឹមតែមានរាងស្អាត ឡូយ ទាន់សម័យ និងទាក់ទាញ ការបន្ថែមកាមេរ៉ាច្រើជាងមុន និងច្បាស់ជាងមុន ជាមួយអេក្រង់ធំជាងមុន និងថាមពលថ្មធំកាន់តែខ្លាំងជាងមុនប៉ុណ្ណោះទេថែមទាំងបំពាក់ជាមួយនឹងបច្ចេកវិទ្យា Ultrasonic Fingerprint on screen, កាមេរ៉ាមុខដ៏លេចធ្លោចំកណ្តាលអេក្រង់ (A single central punch-hole camera) យ៉ាងល្អបំផុត និងលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀត សម្រាប់បទពិសោធន៍ថ្មី ដែលមិនធ្លាប់មានក្នុងកំណត់ត្រាប្រចាំឆ្នាំ២០១៩ នេះផងដែរ ។
គួររំឭកផងដែរថា លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា បានថ្លែងថា «ក្នុងឆ្នាំ ២០១៩ នេះយើងពិតជាមានមោទនភាពក្រៃលែង ក្នុងការដាក់បង្ហាញនូវស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នាពេលនេះនៅកម្ពុជា ដែលកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន។ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា Samsung Galaxy Note 10 | 10+ ប្រចាំឆ្នាំ ២០១៩នេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុត ពីសំណាក់អតិថិជនទាំងអស់ ដែលកំពុងស្វែងរកនូវស្តេចកំពូលស្មាតហ្វូន ដ៏ល្អឥតខ្ចោះ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ» ។
អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ ស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នឹងបើកឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ សីហា ដល់ ថ្ងៃទី១៨ សីហា ឆ្នាំ២០១៩ ជាមួយនឹការថែមជូន ២ ជម្រើសយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖
* Galaxy Note10: (មានតែពណ៌ប្រាក់ប៉ុណ្ណោះ) តម្លៃ $899; ថែមជូន Galaxy Buds តម្លៃ $129; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $132 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!
* Galaxy Note10+: មាន ៣ ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ$1,059 ; ថែមជូនការ Upgrade ទៅ 512GB; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $330 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!
ដូច្នេះ កុំនៅបង្អង់យូរ សូមអញ្ជើញទៅហាង ដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុត។ សូមប្រញាប់មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យ នៃស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ ដំបូងបំផុតឱ្យបានមុនគេនៅថ្ងៃនេះភ្លាមទៅ៕