(ភ្នំពេញ)៖ កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aT Korea Agro-Fisheries & Food Trade Corporation) នឹងរៀបចំកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យ ដើម្បីសម្ពោធនូវផ្លែប៉ែសកូរ៉េដ៏ល្អបំផុតនៅផ្សារទំនើបឡាក់គី ចំនួន២លើកផ្សេងគ្នា ដោយលើកទី១ នៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែសីហា និងលើកទី២ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
លោកស្រី Lily Kim ដែលជាអ្នកចាត់ការទូទៅនៃ aT Korea Agro ប្រចាំកម្ពុជា បានលើកឡើងថា លោកស្រីពិតជារំភើបរីករាយ ដែលមានឱកាសក្នុងការណែនាំនូវផលិតផលដ៏មានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េ មកកាន់ទីផ្សារប្រទេសកម្ពុជា។
លោកស្រីបានបន្តទៀតថា ពេលនេះគឺជារដូវផ្លែប៉ែសទូទាំងប្រទេសកូរ៉េតែម្តង ដូច្នេះវាគឺជាឱកាសដ៏អស្ចារ្យផងដែរសម្រាប់លោកស្រី ដើម្បីធ្វើការណែនាំ និងបង្ហាញជូននៅលើទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សាររបស់ប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសបំផុតសម្រាប់ផ្លែប៉ែសនៅពេលនេះ គឺមិនគ្រាន់តែមានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូបប៉ុណ្ណោះទេ វាថែមទាំងមានគុណប្រយោជន៍អស្ចារ្យបំផុត ចំពោះសុខភាពជាច្រើនដូចជា៖ ជួយពន្យារភាពចាស់ ជួយឱ្យសម្រស់ក្មេងជាងវ័យ និងជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំផងដែរ។
គួរបញ្ជាក់ផងដែរថា Nham Nham K-Food គឺត្រូវបានសហការ និងគាំទ្រដោយសាជីវកម្មអាហារកូរ៉េ ( Korean Corporation)។ ក្រុមហ៊ុនមានគោលបំណង និងចក្ខុវិស័យយ៉ាងច្បាស់ថា ធ្វើយ៉ាងណានឹងផ្តល់ជូននូវចំណីអាហារធម្មជាតិរបស់ប្រទេសកូរ៉េ ដែលល្អចំពោះសុខភាពបំផុតមាននៅក្នុងតំបន់ និងទីផ្សារជាច្រើនក្នុងពេលតែមួយផងដែរ ជាពិសេសចង់ឱ្យប្រជាជនទាំងអស់យល់ដឹងពីវប្បធម៌ដ៏ល្អផូរផង់ និងការរស់នៅប្រកបដោយសុខមាលភាព។
ហេតុដូច្នេះហើយ អតិថិជនដែលចង់បានអាហារដែលល្អចំពោះសុខភាព សូមកុំភ្លេចចូលរួមព្រឹត្តិការណ៍ Nham Nham K-Fresh ដ៏អស្ចារ្យនេះនៅផ្សារទំនើប ឡាក់គី សាខាផ្លូវព្រះសីហនុ, ឡាក់គី សាខាទួលគោក និងឡាក់គីព្រីមៀម ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៨យប់ ឱ្យបានច្រើនកុះករទាំងអស់គ្នា។ ជាពិសេសលោកអ្នកនឹងទទួលបានបទពិសោធន៍នៃការភ្លក្សអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានឱកាសទទួលបានកាដូអនុស្សាវរីយ៍ដ៏ពិសេសដោយឥតគិតថ្លៃផងដែរ។ aT Korea Agro ក៏នឹងមានកម្មវិធីប្រកួតថតរូប ផ្លែប៉ែស សម្រាប់អតិថិជនទាំងអស់តាមរយៈហ្វេសប៊ុកផេក NHAM NHAM K-Food ផងដែរ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ បានទាំងអាហារដែលល្អចំពោះសុខភាព បានរង្វាន់ដោយឥតគិតថ្លៃ និងភាពសប្បាយរីករាយផងដែរ៕