(ភ្នំពេញ)៖ ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា លោក ជា វ៉ាន់ដេត ជំរុញថ្នាក់ដឹកនាំខេត្តរតនគិរី និងភាគីពាក់ព័ន្ធធ្វើយ៉ាងម៉េចត្រូវដោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋឱ្យបានលឿន ហើយត្រូវធ្វើផែនទីឱ្យបានច្បាស់លាស់ ថាដីណាជាដីរបស់ឯកជន ដីណាជាដីរបស់រដ្ឋ។

ការជំរុញរបស់គណៈកម្មកាទី៣នៃរដ្ឋសភា បានធ្វើឡើងខណៈលោកដឹកនាំសមាជិកគណៈកម្មការ ជួបពិភាក្សាការងារជាមួយ លោក ថង សាវុន អភិបាលខេត្តរតនគីរី ព្រមទាំងមន្ទីរពាក់ព័ន្ទ និងការទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត កាលពីរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០១៩។

លោកជា វ៉ាន់ដេត បានលើកឡើងថា កិច្ចប្រជុំពិភាក្សាការងារនាពេលនេះ ក្នុងគោលបំណងស្វែងយ ល់ពីការអនុវត្តច្បាប់នានា លើវិស័យទទួលបន្ទុករបស់គណៈកម្មការ និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាព នៃការអនុវត្តការងារលទ្ធផលការងារបញ្ហាប្រឈម ជាពិសេសលើការងារកសិកម្ម ការងារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ខេត្ត។

លោកបានបន្តថា ចំណែកបញ្ហាប្រឈម លោកនឹងនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបសម្តេច ប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលជួយដោះស្រាយរាល់បញ្ហារបស់ខេត្តឱ្យបានទាន់ពេ លវេលាដើម្បីឱ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ។

ក្នុងជំនួបនោះដែរ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានរាយការណ៍ជូនគណ:កម្មការ ជំនាញរ បស់រដ្ឋសភា អំពីលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តបានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវ ឌ្ឍន៍ជាប្រចាំផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារដែលមានលក្ខណៈបែបចំហរ ដើម្បីជំរុញប្រសិទ្ធភាពការងារ ឱ្យកាន់តែ ល្អប្រសើរឡើងនេះ ខេត្តក៏បានលើកឡើងពីផលលំបាកមួយចំនួន ដល់គណៈកម្មការជំនាញរដ្ឋសភាផងដែរ។

លោកអភិបាលខេត្ត បានលើកឡើងពីកក្តាភូមិសាស្ត្រមានភាពស្មុគស្មាញ និងកន្លែងខ្លះនៅតាមខ្សែប ន្ទាត់ព្រំដែន ពុំទាន់មានផ្លូវគមនាគមន៍ ជាបញ្ហាដែលធ្វើឱ្យការចុះបំពេញការងាររបស់សមត្ថកិច្ច ជំនាញ មានការលំបាកក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលកើតមានមិនបានទាន់ពេលវេលា ដើម្បីធ្វើការពិនិត្យ និងពាំនាំសំណូមពរទាំងអស់នេះ ជូនក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរកដំណោះស្រាយ។

បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តរួចមក លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តរតនគីរី និងភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការ ក្នុងការបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ហើយក៏បានលើកទឹកចិត្តដល់គ្រប់ភា គីពាក់ព័ន្ធសូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត។

សូមជម្រាបថា ក្នុងថ្ងៃដដែលគណៈកម្មការក៏បានអញ្ជើញចុះពិនិត្យនិងសិក្សាស្វែងយល់ទីតាំងមួយចំនួននៅក្នុងខេត្តរតនគីរីផងដែរ មានដូចជា ចុះពិនិត្យមើលទីតាំងសត្វឃាតដ្ឋាន នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង និងចុះពិនិត្សសិក្សាស្វែងយល់ការងារបរិស្ថាននៅស្នាក់ ការតំបន់ការពារធម្មជាតិ បឹងលំកុដ ស្ថិតនៅស្រុកលំផាត់ ដែលមានប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមខេត្តផងដែរ៕