(ភ្នំពេញ)៖ ប្រេងម៉ាស៊ីនម៉ាក ដែលជាប្រេងម៉ាស៊ីនជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកអស់រយៈពេល ១២ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាម Kline ២០១៨ ត្រូវបានក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក បានចូលផ្តាច់មុខ ដើម្បីចែកចាយនៅក្នុងទីផ្សារកម្ពុជា ដើម្បីចូលរួមបំពេញសេចក្តីត្រូវការ នៃកំណើនយាយន្តក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។
ក្នុងពេលបច្ចុប្បន្ននេះ ទាំងក្រុមហ៊ុន និងប្រជាជនកម្ពុជាកំពុងខាតបង់ប្រាក់រាប់លានដុល្លារ ទៅលើការប្រើប្រាស់គ្រឿងបរិក្ខារ និងប្រេងម៉ាស៊ីនយានយន្ត ដែលគ្មានប្រសិទ្ធភាព។ លើសពីការសន្សំសំចៃ ការប្រើប្រាស់នូវប្រេងម៉ាស៊ីនដែលមានគុណភាព អាចជួយកាត់បន្ថយហានិភ័យ នៃគ្រោះថ្នាក់ចរចារណ៍ផងដែរ។
ដូច្នេះ ដើម្បីឱ្យស្របតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ ព្រមទាំងការអនុវត្ត នូវកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទេនោះ កម្ពុជានឹងមានករណីស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ប្រមាណ៣,២០០ករណី នៅឆ្នាំក្រោយនេះ។
ដោយសារមូលហេតុនេះហើយទើបក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក ដែលមានលោកឧកញ៉ា ង៉ូវ លាងហួត ជាប្រធាន បាននាំចូលប្រេងម៉ាស៊ីន Shell មកកាន់ទីផ្សារកម្ពុជា ប្រេងម៉ាស៊ីន Shell កំពុងមានវត្តមាននៅក្នុងបណ្ដាប្រទេសជាង ១០០ នៅជុំវិញពិភពលោក ដែលជាប្រេងម៉ាស៊ីន ជាប់ចំណាត់ថ្នាក់លេខ ១ នៅទូទាំងពិភពលោកអស់រយៈពេល១២ឆ្នាំ ជាប់ៗគ្នា (យោងតាម Kline ២០១៨)។ សមិទ្ធិផលជាច្រើន របស់ប្រេងម៉ាស៊ីននេះ ត្រូវបានប្រើប្រាស់ដោយអតិថិជនដែលជាអ្នកប្រើប្រាស់យានយន្តទូទៅ ទាំងវិស័យដឹកជញ្ជូនធុនធ្ងន់ វិស័យរ៉ែ វិស័យផលិតអគ្គិសនី វិស័យវិស្វកម្ម និងនាវាសមុទ្រទូទៅផងដែរ។
ក្រុមហ៊ុន Shell បានវិនិយោគទឹកប្រាក់ចំនួនមួយពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលជាចំនួនទឹកប្រាក់ខ្ពស់ជាងគេនៅក្នុងវិស័យនេះ។ ហេតុដូច្នេះអតិថិជននៅក្នុងប្រទេសកម្ពុជា ពិតជាអាចជឿទុកចិត្តបានថា ក្រុមហ៊ុន Shell ជាមួយនឹងដៃគូរបស់យើងនឹងផ្ដល់នូវប្រេងម៉ាស៊ីនដែលមានទាំងគុណភាព និងគុណតម្លៃខ្ពស់ទៀតផង។ ប្រេងម៉ាស៊ីន Shell ត្រូវបានជ្រើសរើសដោយ រោងចក្រផលិតរថយន្តលំដាប់កំពូលមានដូចជា Ferrari និង BMW ក្នុងការប្រើប្រាស់។
លោក Changwoo Lee ជានាយកចាត់ការទូទៅនៃក្រុមហ៊ុនចែកចាយប្រេងម៉ាស៊ីន Shell (Lubricants Macro Distributor) ប្រចាំព្រះរាជាណាចក្រកម្ពុជាជឿជាក់ថា ទីផ្សារដ៏ជោគជ័យនៃប្រេងម៉ាស៊ីន Shell នឹងបញ្ជាក់ជាថ្មីអំពីកំណើនសេដ្ឋកិច្ចដែលកម្ពុជាកំពុងទទួលបាន។ ជាងនេះទៅទៀត ការអះអាងនេះនឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ាន កាន់តែមានភាពរឹងមាំថែមទៀត៕