Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ជំរុញឲ្យអង្គភាពទទួលជ័យលាភីទាំង២ ខិតខំបន្តទៀតដើម្បីការពារពានរង្វាន់របស់ខ្លួន

08-08-2019 11:46

(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានជំរុញ និងផ្តាំផ្ញើទៅអ្នកទទួលជ័យលាភីទាំង២ ខិតខំធ្វើការឲ្យបានល្អបន្តទៀត ដើម្បីការពារពានរង្វាន់របស់ខ្លួន និងអង្គភាពផ្សេងៗទៀត មិនទាន់បានទទួលជ័យលាភី ក៏ត្រូវខិតខំប្រលងប្រណាំងយកជ័យលាភីឲ្យល្អបន្ថែមទៀតផងដែរ។

លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាព ផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនឹងវិស័យសុខាភិបាល ដោយលោកបានបញ្ជាក់ថា បន្ទាប់ពីបានចូលរួមសិក្ខាសាលា ចែករំលែកបទពិសោធន៍ និងការគ្រប់គ្រង កាផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល នៅរាជធានីភ្នំពេញរួចមក ក្នុងនោះដែលខេត្តបាត់ដំបងក៏មានមោទនភាពមួយ ដែលបានទទួលជ័យលាភីលេខ០១ លើកវិស័យអប់រំ និងវិស័យសុខាភិបាលទទួលបានចំណាត់ថ្នាក់លេខ០៤ផងដែរ។

ជាមួយនិងលទ្ធផលត្រចះត្រចង់គួរជាទីមោទននេះ លោកនាយកសាលារៀនវិទ្យាល័យពេជ្រចន្តា មិនអាចបំភ្លេចបាននោះទេ ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត របស់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស លោកនាយករង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្នុងស្រុកទាំងមូល តែងតែជំរុញឲ្យសាលារៀនទទួលបានកិត្តិយសដ៏ធំធេងនេះ ចំពោះថ្នាក់ជាតិ។

ទន្ទឹមនឹងនោះផងដែរ វិស័យសុខាភិបាលនៅក្នុងខេត្តបាត់ដំបង ក៏បានបោះជំហ៊ានទៅមុខ ដែលបង្ហាញឲ្យឃើញពីភាពរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកពេទ្យ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ។

ជាពិសេសទៅទៀត ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីសំណាក់ លោកអភិបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរសាម៉ី មន្ទីរអង្គភាពនានាដែលមានការពាក់ព័ន្ធ ព្រមទំាងការចូលរួម ចំណែកជំ្រជ្រែង និងការឧបត្ថម្ភគាំទ្រពីអាណាព្យាបាល ប្រជាពលរដ្ឋ សប្បុរសជននានា បានបង្កើតបាននូវជោគជ័យថ្មីមួយនេះសម្រាប់ខេត្តបាត់ដំបង។

ជាចុងក្រោយ លោកអភិបាលលខេត្តក៏បាន អ្នកទទួលជ័យលាភីទាំង២ ត្រូវខិតខំធ្វើការនេះបន្ត ដើម្បីការពារពានរង្វាន់របស់ខ្លួនឲ្យបានល្អបន្ថែមទៀត និងអង្គភាពដែលមិនទាន់បានទទួលជ័យលាភី
ក៏ត្រូវខិតខំតាមរយៈការប្រលងប្រណាំងនេះ ឈានទៅទទួលជ័យលាភីនាពេលក្រោយផងដែរ៕