(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងដាក់បើកលក់គម្រោង ផាក លែន ៥៩៨ បន្ថែមទៀត ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ ៨% ក៏ដូចជារំលស់ ១០០% ទៅលើគ្រប់ប្រភេទលំនៅឋានទាំងអស់ នាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៩។
គម្រោង ផាក លែន ៥៩៨ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិតៗ តាមបណ្តោយផ្លូវ ជា សុផារ៉ា (ផ្លូវ៥៩៨) ៥នាទី ពីរង្វង់មូលកាំកូ ជាទីតាំងកំពុងមានសក្តានុពលស្ថិតនៅជិតទីប្រជុំជន ជិតធនាគារ សាលារៀន ផ្សារទំនើបធំៗដូចជា ផ្សារជីប ម៉ុង សែនសុខ, ផ្សារជីប ម៉ុង ៥៩៨, ផ្សារ Makro, ផ្សារ Global House, និងផ្សារ AEON Sen Sok។
មិនត្រឹមតែប៉ុណ្ណោះ ផាក លែន ៥៩៨ មានច្រកចេញចូលធំទូលាយ ផ្លូវខ្វាត់ខ្វែង មានក្លឹបហាត់ប្រាណទំនើបទាន់សម័យ អាងហែលទឹកដ៏ធំ សួនច្បារពណ៌បៃតង កន្លែងក្មេងលេង និងផ្សារទំនើប ជីប ម៉ុង ៥៩៨ទៀតផង។ គម្រោងមានលំនៅឋានដូចជា វីឡាឃ្វីន វីឡាឃ្វីន អេ វីឡាភ្លោះ វីឡាកូនកាត់ និង ហ្សប ហៅស៍ ដែលត្រូវបានរចនាឡើងយ៉ាងហ្មត់ចត់ បែបសហសម័យ ជាមួយនឹងគុណភាពរឹងមាំ គង់វង្សយូរអង្វែង។
រាល់ការកក់ផ្ទះក្នុងកំឡុងកម្មវិធីបើកលក់នាថ្ងៃទី១០-១១ខែសីហា ឆ្នាំ២០១៩នេះ អតិថិជនទាំងអស់នឹងទទួលបាន ការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់៨%។ ចូលទស្សនាដោយសេរី ដើម្បីមកពិនិត្យការដ្ឋានសំណង់ ជ្រើសរើសទីតាំងផ្ទះ កក់លេខផ្ទះនៅក្នុងក្តីស្រមៃរបស់ខ្លួន ជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យនេះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមទាក់ទងទូរស័ព្ទលេខ 061 997 888/ ឬបណ្តាញសង្គម https://www.facebook.com/chipmongland/ ឬគេហទំព័រ www.chipmongland.com ៕