(ភ្នំពេញ)៖ បន្ទាប់ពីបានចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំងហើយនោះ នៅវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ លោក Maithripala Sirisena ប្រធានាធិបតីស្រលង្កា និងភរិយា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ព្រមទាំងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»ផងដែរ។

សូមបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង ១១៖០០ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕