Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានបន្ថែម៖ ករណីអគ្គិភ័យឆេះផ្សារសាមគ្គីត្រពាំងរពៅ នៅស្រុកទឹកឈូ ខេត្តកំពត បំផ្លាញតូបលក់ដូរ១៤៧តូប មូលហេតុដោយសារទុស្សេចរន្តអគ្គិសនី (Video inside)

08-08-2019 07:32

(កំពត)៖ អគ្គិភ័យឆេះផ្សារសាមគ្គីត្រពាំងរពៅ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលបានកើតឡើងនៅព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ប្រើទឹកសរុប៣៥រថយន្ត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែសីហានេះថា ក្នុងផ្សារសាមគ្គីត្រពាំងរពៅ មានតូបលក់ដូរសរុបចំនួន១៨៧តូប ក្នុងនោះឆេះអស់ទាំងស្រុងចំនួន១៤៧តូប ហើយមូលហេតុនៃការឆេះនេះ ដោយសារទុស្សេចរន្តអគ្គិសនី។

លោកបន្តថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចនគរបាលប្រើប្រាស់ឡានទឹកចំនួន៥គ្រឿង ក្នុងនោះ២គ្រឿងមកពីអធិការស្រុកព្រៃនប់ ដោយប្រើប្រាស់អស់ទឹកចំនួន៣៥ឡាន។ តែយ៉ាងណាចំពោះគ្រោះអគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ដលអាយុជីវិត និងរងរបួសដល់ប្រជាពលរដ្ឋនោះទេ សម្រាប់ទំហំនៃការខូចខាតមិនទាន់បាន់ស្មានបាន៕