(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តមួយគ្រឿង បានបាញ់ជាច្រើនគ្រាប់ទៅលើស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ នៅចំណុចម្តុំជិតផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នេះបើយោងតាមសេចក្តីរាយការណ៍កន្លែងកើតហេតុ នាយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
ក្រោយបាញ់ជនដៃដល់ បានព្យាយាមបើករថយន្តគេច ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗនៅចំណុចជិត ហ្គែនភ្នំពេញ ក្នុងខណ្ឌប្ញស្សីកែវ។
តាមព័ត៌មានបឋមបានឲ្យដឹងថា ស្រ្តីដែលរងនូវការបាញ់ប៉ុនប៉ងសម្លាប់នេះគឺជាប្រពន្ធរបស់ជនដៃដល់។
សូមរង់ចាំព័ត៌មានបន្ថែម៖