(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះផ្សារត្រពាំងរពៅ យ៉ាងសន្ធោសន្ទៅ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ការឆេះនេះចាប់ផ្តើមនៅម៉ោង៧៖៣០នាទីយប់ ថ្ងៃទី០៧ ខែសីហានេះ ខណៈកម្លាំងសមត្ថកិច្ចបា ននិងកំពុងជួយអន្តរាគមន៍ និងបានទាក់ទងទៅអធិការស្រុកព្រៃនប់ ខេត្តព្រះសីហនុដើម្បីជួយសហការផងដែរ៕