(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេស ជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពល (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-ស្រីលង្កា ពេលនេះមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល (ចុចអាន)
៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ឆមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគ១៥៣ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៥.២ពាន់លាន (ចុចអាន)
៤៖ នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ពីសក្ដានុពល និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា៥ចំណុច ដល់ធុរជន និងអ្នកវិនិយោគ កុំឲ្យស្ទាក់ស្ទើរក្នុងការបណ្តាក់ទុននៅកម្ពុជា (ចុចអាន)
៥៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ កំណើនទេសចរមកកាន់កម្ពុជា ជាឱកាសដ៏ពិសេសសម្រាប់វិនិយោគិន និងធុរជន បណ្ដាក់ទុនលើវិស័យទេសចរណ៍ (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន ចេញសារស្វាគមន៍ប្រធានាធិបតីស្រីលង្កា ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា (ចុចអាន)
៧៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ស្រីលង្កា នៅមានទំហំតិចតួចនៅឡើយ ប្រហែល៤លានដុល្លារក្នុង១ឆ្នាំ (ចុចអាន)
៨៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់ប្រជាពលរដ្ឋកុំនេសាទត្រីក្នុងរដូវត្រីពង ឬរដូវបិទនេសាទ (ចុចអាន)
៩៖ រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ទាំងអស់ មិនត្រូវកេងប្រវ័ញ្ចលើបទដ្ឋានបច្ចេកទេស និងខ្លឹមសារនៃកិច្ចសន្យាឡើយ (ចុចអាន)
១០៖ លោក អ៊ូ ច័ន្ទរ័ត្ន៖ គណបក្សថ្មីបង្កើតថ្ងៃណាក៏បានឱ្យតែនៅមានជាតិ តែជាតិមិនអាចបង្កើតបានទេ (ចុចអាន)
១១៖ លទ្ធផលជំរឿន៖ តួលេខបណ្ដោះអាសន្នក្រោយជំរឿនរកឃើញថា ប្រជាជនកម្ពុជាមានជាង១៥លាននាក់, អត្រាកំណើនប្រជាជនមានការធ្លាក់ចុះ (ចុចអាន)
១២៖ GMAC ដែលមានសមាជិក៦០០រោងចក្រ កម្មករប្រហែល៧៥ម៉ឺននាក់ ប្រកាសគាំទ្ររាជរដ្ឋាភិបាល ចំពោះការសម្រេចថ្ងៃឈប់សម្រាកការងារ ឆ្នាំ២០២០ (ចុចអាន)
១៣៖ CAMCERT ប្រកាសឲ្យសូមប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងនូវការវាយប្រហារបោកបញ្ចោត ( Spear Phishing) តាមរយៈ Telegram, WhatsApp…(ចុចអាន)
១៤៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ២៨០នាក់ទៀត បញ្ចប់បេសកកម្មនៅម៉ាលី និងស៊ូដង់ខាងត្បូង (ចុចអាន)
១៥៖ ក្រសួងសុខាភិបាល រកឃើញវ៉ាក់សាំង២មុខ លក់តាម Facebook គ្មានការត្រួតពិនិត្យគុណភាព និងប្រកាសឲ្យឈប់ប្រើប្រាស់ និងចាយចែកបន្ដទៀត (ចុចអាន)
១៦៖ បុរសម្នាក់បាត់ខ្លួន ៤ថ្ងៃ ដោយរអិលជើងធ្លាក់គាបថ្មក្នុងរូងភ្នំ នៅខេត្តបាត់ដំបង ពេលកំពុងដើរកើបអាចម៌ប្រចៀវ, នៅពេលនេះ កម្លាំងជួយសង្គ្រោះជាច្រើននាក់ កំពុងយកជនរងគ្រោះចេញ (ចុចអាន)
១៧៖ ឆមាសទី១ឆ្នាំនេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង៤ពាន់ករណី ឃាត់មនុស្សជិត៩ពាន់នាក់ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ពេលនេះបណ្តាញភេរវករ ISIS កំពុងពង្រីកខ្លួនជាថ្មីហើយ, នេះបើតាមរបាយការណ៍ ចុងក្រោយរបស់អាមេរិក (ចុចអាន)
២៖ UN: កូរ៉េខាងជើង លួចលុយ២ពាន់លានដុល្លារ ពីធនាគារនៅលើពិភពលោក ដើម្បីយក ទៅផលិតអាវុធនុយក្លេអ៊ែរ (ចុចអាន)
៣៖ លោក ឌូតឺតេ៖ «អាមេរិកគឺជាអ្នកធ្វើឲ្យហ្វីលីពីនបង្ខំចិត្តងាកទៅរកចិន» (ចុចអាន)
៤៖ ប្រធានាធិបតីឥណ្ឌូណេស៊ីគំរាមមន្ត្រីយោធា-ប៉ូលិស៖ បើគ្មានសមត្ថភាពពន្លត់ភ្លើងឆេះព្រៃ អស់លោកនឹងត្រូវធ្លាក់ពីតំណែងមិនខាន (ចុចអាន)
៥៖ អ្នកនយោបាយអាមេរិកខ្លះចោទចិន និងបក្សប្រជាធិបតេយ្យថា កំពុងសមគំនិតគ្នាដើម្បីបន្លំលទ្ធផលបោះឆ្នោតឆ្នាំ២០២០ (ចុចអាន)
៦៖ លោក ដូណាល់ ត្រាំ នៅតែចង់ចរចាពាណិជ្ជកម្ម បន្ទាប់ពីចាត់ទុកចិនជា«ប្រទេសបំភ្លៃរូបិយវត្ថុ» (ចុចអាន)
៧៖ ចិនមានអំណាចធ្វើឲ្យតម្លៃប្រេងសកលដាំក្បាលចុះយ៉ាងគំហុក, នេះបើតាមធនាគារអាមេរិកព្រមាន (ចុចអាន)
៨៖ តម្លៃប្រាក់យ័នបន្តធ្លាក់មកនៅទាបបំផុត នាំឲ្យអាមេរិកចោទប្រកាន់ចិនថា កំពុងកេងចំណេញផ្នែកពាណិជ្ជកម្ម (ចុចអាន)
៩៖ ប្រទេសណាក៏ដោយឲ្យតែនៅបន្តរកស៊ីជាមួយវេណេស៊ុយអេឡា នោះអាមេរិកនឹងដាក់ទណ្ឌកម្ម, នេះបើតាមសម្តីលោក John Bolton (ចុចអាន)
១០៖ ប៉ូលិសថៃ រកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ នៅចំកណ្ដាលទីក្រុងបាងកក (ចុចអាន)
១១៖ ម៉ិចស៊ីកូ ចង់ចូលរួមស៊ើបអង្កេតលើការបាញ់សម្លាប់មនុស្ស ២២នាក់ នៅរដ្ឋតិចសាស់ (ចុចអាន)
១២៖ អារ៉ាប៊ីសាអូឌីតផ្ទេរប្រាក់ចូលធនាគារជាតិស៊ូដង់ «២៥០លានដុល្លារអាមេរិក» ចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ខ្មៅងងឹត (ចុចអាន)