(បន្ទាយមានជ័យ)៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងសិរីសោភ័ណ ចុះបង្រ្កាបករណីជួញដូរ-រក្សាទុក ដោយខុសច្បាប់នូវគ្រឿងញៀន ចំណុចក្នុងផ្ទះលេខ១ ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ ឆៃ ឌិចឡាមី ហៅ ហ៊ុច ជនជាតិខ្មែរ អាយុ ៤៨ឆ្នាំ និងដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀន សរុប២០៥៣.១៥ក្រាម ក្នុងនោះមានមេតំហ្វេតាមីន (ICE) ១,៨២៤ក្រាម ថ្នាំគ្រាប់មេតំហវេតាមីន (WY) ២២៨ក្រាម និងជញ្ជីងថ្លឹង ១គ្រឿង ។

បច្ចុប្បន្នស្ដ្រីខាងលើនេះ ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕