Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែសីហា៖ បង្ក្រាប៤៣ករណី ឃាត់ខ្លួន៩៤នាក់

07-08-2019 17:42

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤៣ករណី ក្នុងនោះករណីប្រើប្រាស់១៨ករណី និងជួញដូរ២៥ករណី ឃាត់ខ្លួនជនសង្ស័យ៩៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៥២៨ករណី ឃាត់មនុស្ស១២,០១៥នាក់ (ស្រី៨៥២នាក់)ក្នុងនោះមានជនបរទេស៣០២នាក់ (ស្រី៥០នាក់)៕