(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥,៥២៩គ្រឿង រកឃើញល្មើសច្បាប់៧៥៧គ្រឿង(ម៉ូតូ៦០%) អប់រំ៣៦៩គ្រឿង និងផាកពិន័យ៣៨៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៧ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន២,៧៤២គ្រឿង, អប់រំ២៣០គ្រឿង និងផាកពិន័យ៣៨៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៥,៨១៥គ្រឿង រកឃើញយានយន្តល្មើសគ្រឿង១២,០១៥(ម៉ូតូ៥៧%) ក្នុងនោះអប់រំ៥,៧៣៩គ្រឿង និងផាកពិន័យ៦,២៧៦គ្រឿង៕