(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យមើលរបៀបវាៈចំនួន៤។ នេះបើតាម សេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា នៅថ្ងៃទី០៧ ខែសីហា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
របៀបវារៈទាំង៤ ដែលនឹងត្រូវលើកយកមកពិនិត្យនោះរួមមាន៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខ ០៣២/១៩ លគ.គក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងលេខ ០៣៤/១៩លគ.ក ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ និងការអនុវត្តព្រះរាជក្រឹត្យ នស/រកត/០៨១៩/១២១២ ចុះថ្ងៃទី៥ ខែសីហា
ឆ្នាំ២០១៩។
២៖ ពិនិត្យ និងសម្រេចលើបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។
៣៖ ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្នើសុំកោះប្រជុំ ព្រឹទ្ធសភាជាវិសាមញ្ញ។
៤៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការអង្គប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ព្រឹទ្ធសភា៖