(ភ្នំពេញ)៖ នៅពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ និងកាន់តែជឿនលឿនឥតដែនកំណត់ នោះការគិតរបស់មនុស្សយើងម្នាក់ៗ កាន់តែទាន់សម័យ ទៅតាមយុគសម័យផងដែរ អ្នកខ្លះបានគិតថា ការដែលធ្វើខ្លួនឯងក្លាយជាមនុស្សទាន់សម័យកាល គឺជារឿងដែលចាំបាច់ និងល្អបំផុត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែនៅក្នុងផ្នត់គំនិតរបស់ពួកគេយល់ឃើញថា ពួកគេបានប្រឹងរកលុយមក គឺដើម្បីបំពេញតម្រូវការចង់បាន និងចាំបាច់របស់ពួកគេ ដូច្នេះគេតែងតែជ្រើសយកអ្វីដែលពួកគេពេញចិត្ត និងអាចជួយសម្រាលការលំបាក របស់ពួកគេដែលមិនអាចធ្វើដោយផ្ទាល់បាន។

ឧទាហរណ៍ងាយៗថា ហេតុអ្វីបានជាខ្ញុំសរសេរប្រធានបទស្តីពី មនុស្សទាន់សម័យតែងជ្រើសយកទូរស័ព្ទឆ្លាតវៃ ព្រោះសម័យនេះទៅហើយ មានមនុស្សតិចណាស់ ដែលមិនស្គាល់ស្មាតហ្វូននោះ សូម្បីតែមនុស្សចាស់ទូទៅ ក៏ពួកគាត់តែងមានស្មាតហ្វូនប្រើប្រាស់ដែរ ព្រោះស្មាតហ្វូន ឬទូរស័ព្ទឆ្លាតវៃ គឺជាឧបករណ៍ដែលផលិតដោយដៃមនុស្ស និងបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពសរបស់មនុស្សដែលវៃឆ្លាតបំផុត។ ពួកគេបានកំលាយឧបរកណ៍មួយប្រភេទនេះ ទៅជារបស់ដែលមានតម្លៃ និងមានភាពវៃឆ្លាត និងចាំបាច់សម្រាប់មនុស្ស ដូចជាសម្រួលដល់ការសន្ទនាគ្នា ការទំនាក់ទំនង ការទស្សនា និងការសិក្សាស្រាវជ្រាវជាដើម។

មិនតែប៉ុណ្ណោះនៅឆ្នាំ២០១៩នេះ ចំពោះស្មាតហ្វូនដែលជាជម្រើសដ៏សាកសម គឺវាត្រូវបានគេប្រើប្រាស់ធ្វើជាជំនួយ ការសម្រាប់មនុស្សយើងទាំង ការថតរូបទុកជាអនុស្សាវរីយ៍ និងផ្ទុកទិន្នន័យទាំងឡាយសម្រាប់ពួកគេផងដែរ។ បច្ចុប្បន្ននេះទីផ្សារទូរស័ព្ទកំពុងមានការប្រកួតប្រជែងគ្នា ដោយពួកគេបានសម្រិតសម្រាំងទាំងរូបរាងខាងក្រៅប្រកបដោយភាពទាក់ទាញ គ្រាន់តែឃើញភ្លាមចង់បានតែម្តង និងរចនាផ្នែកខាង ក្នុងបានយ៉ាងល្អសម្រាប់តម្រូវការអតិថិជនរបស់ពួកគេ។

យើងអាចនិយាយបានថា OPPO F11 Pro 128GB ជាប្រភេទស្មាតហ្វូន ដែល Smart ដ៏មានប្រជាប្រិយក្នុងឆ្នាំ២០១៩នេះ ព្រោះវាមានអេក្រង់ លាតពេញមិនរំខានដល់ភ្នែក នៅពេលទស្សនារូបភាពវីដេអូ និងអាចកំដរអ្នកលេងហ្គេមអនឡាញបានយ៉ាងស្រលះភ្នែក និងមានថាមពលថ្ម រហូតដល់ទៅ 4000 mAh មានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ហើយស្មាតហ្វូន ដែលSmart គឺសំដៅលើស្មាតហ្វូន ដែលមានអង្គផ្ទុក ទិន្នន័យធំ ROM 128GB ជាទំហំដែលមានការគាំទ្រខ្លាំងដោយមិនចាំបាច់ឱ្យលោកអ្នកបន្ថែម SD Card ឡើយ ហើយស្មាតហ្វូនដែល Smart គឺជាស្មាតហ្វូនដែលអាចផ្តិតយករូបភាពច្បាស់នៅទីងងឹត និងថតរូបស៊ែលហ្វី របស់លោកអ្នកបានយ៉ាងច្បាស់ល្អឥតខ្ចោះ ថែមទៀតផង។

ដោយឡែកអ្នកខ្លះទៀត ក៏មានការគិតបែបផ្សេងៗគ្នាដែរ ដោយពួកគេមិនបានផ្តោតលើសម្ភារៈនិយមអ្វីទាំងអស់ ប៉ុន្តែពួកគេនៅតែជ្រើសរើងស្មាតហ្វូនម៉ូឌែល OPPO F11 Pro 128GB នេះដើម្បីការទិញអីវ៉ាន់អនឡាញ និង Scan Cord នៅតែទីសាធារណៈ ព្រោះវាកាន់ថ្មបានយូរ និង Smooth ថែមទៀតផង៕