(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់ក្រុមការងារ យកអំណោយប្រគល់ជូនមន្ដ្រីអាវុធហត្ថដែលសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកមេបញ្ជាការ ចាត់ឲ្យ លោកវរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ បាននាំយកណោយរបស់កងរាជអាវុធហត្ថ ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ សាយ សុខន នាយការិយាលយ័បទល្មើសគ្រឿងញៀន សម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។
អំណោយទាំងអស់នេះរួមមាន អង្ករ៥០គីទ្បូ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, មុង០១, ភូយ០១ និងថវិកាចំនួន២០០,០០០រៀល៕