រដ្ឋមន្ត្រីកសិកម្ម បង្ហាញរបាយការណ៍បង្កបង្កើតផលរបស់កសិករ និងការនាំចេញកសិផល, គិតត្រឹមថ្ងៃទី០៥ ខែសីហា ការបង្កបង្កើនផលស្រូវបានជាង២លានហិកតា និងការនាំចេញកសិផលសម្រេចជាង២.៤លានតោន
06-08-2019 07:52
(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ បានបង្ហោះនូវរបាយការណ៍បច្ចុប្បន្នភាពនៃការបង្កបង្កើនផលរបស់ប្រជាកសិករ និងការនាំចេញកសិផល គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។
បើតាមរបាយការណ៍របស់លោករដ្ឋមន្ត្រី គិតត្រឹមថ្ងៃទី៥ ខែសីហាម្សិលមិញ ការបង្កបង្កើនផលស្រូវរដូវសម្រេចបានជាង២លានហិកតា ស្មើនឹងជាង៨៣ភាគរយនៃផែនការ ខណៈដំណាំរួមផ្សំសម្រេចបានជិត៨០ម៉ឺនហិកតា។
ដោយសម្រាប់ការនាំចេញកសិកផលវិញ មានចំនួនជាង២.៤លានតោន ដែលមានដូចជាអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្តែកសៀង ចេក ស្វាយ ម្រេច បន្លែ និងដំណាមផ្សេងៗទៀត៕
សូមអានរបាយការណ៍ទាំងស្រុង៖