(សៀមរាប)៖ កីឡាករកីឡាការិនីមួយចំនួន ដែលមកចូលរួមក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរលើកទី៦ បង្ហាញក្ដីរីករាយនឹងភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) ដែលមិនត្រឹមតែឧបត្ថម្ភដល់ព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ដល់អ្នកចូលរួមផងដែរ។
ទិវារត់ប្រណាំងម៉ារ៉ាតុង ដែលទាក់ទាញអ្នកចូលរួមកម្ពុជា និងបរទេសប្រមាណ៤៧ប្រទេស ចែកចេញជា៤ប្រភេទចម្ងាយផ្សេងៗគ្នារួមមាន ៤២km, ២១km, ១០km និង៣km ដោយវិញ្ញាសានីមួយៗ នៅឆ្នាំនេះ សុទ្ធតែទទួលបានការចូលរួមកើនឡើងជាសរុបប្រមាណ២០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។
សម្រាប់កីឡាករកីឡាការិនី មិនមែនអាជីព ការរត់ចម្ងាយឆ្ងាយខាងលើអាចជាការលំបាកមួយ ដែលទាមទារទាំងការតាំងចិត្ត ការហ្វឹកហាត់ ដើម្បីទៅដល់គោលដៅ និងប្រឈមនឹងការឈឺចាប់សាច់ដុំលើរាងកាយ បន្ទាប់ពីរត់ចប់ ដូច្នេះភេសជ្ជៈប៉ូវកម្លាំង វើក បានរៀបចំបន្ថែមនូវការផ្តល់ជូនពិសេស ដើម្បីសម្រួលដល់អ្នករត់ទាំងអស់គ្នា។
កញ្ញា ប៊ុណ្ណាលីន អ្នកចូលរួមរត់ម្នាក់បានបញ្ជាក់ថា «នាងខ្ញុំពិតជាពេញចិត្តខ្លាំងជាមួយការ ចូលរួមទិវារត់ម៉ារ៉ាតុងចក្រភពខ្មែរនេះ ដោយសារនាងខ្ញុំបានរួមចំណែកការងារមួយផ្នែករបស់សង្គម។ នៅតាមដងផ្លូវ ដែលអ្នករត់ទាំងអស់បានឆ្លងកាត់វិញ គឺថាពិតជាស្រស់ស្អាតខ្លាំង ដោយសារទេសភាពប្រាង្គប្រាសាទនានានៅតាមផ្លូវ បូករួមជាមួយដើមឈើធំៗត្រជាក់ ដែលកាត់បន្ថយភាពហត់នឿយខ្លះដែរ»។
កញ្ញាបានបន្ថែមទៀតថា «ក្រៅតែពីទេសភាព នាងខ្ញុំពិតជាកោតសរសើរ និងពេញចិត្ត ភេសជ្ជៈប៉ូវកម្លាំង វើក ដែលមិនគ្រាន់តែជាអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងផ្តល់បន្ថែមទាំងភេសជ្ជៈប៉ូវកម្លាំង វើក ទឹកបរិសុទ្ធកម្ពុជា ទឹកក្រូច អាយស៍ និង ទឹកផ្លែឈើ ជូប រួមជាមួយកន្លែងសម្រាកដ៏ស្រួល និងម៉ាស្សាសាច់ដុំជើងបន្ថែមទៀត ដោយឥតគិតថ្លៃបន្ទាប់ពីរត់ចប់»។
ជាចុងក្រោយ កញ្ញាបានអំពាវនាវថា យុវជន ដែលគ្រោងចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុង បែបនេះម្ដងទៀត នៅថ្ងៃទី៨ ខែធ្នូខាង កុំភ្លេច ទៅរកស្តង់ភេសជ្ជៈប៉ូវកម្លាំង វើក បន្ទាប់ពីរត់ដល់ទី៕