(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការចូលរួមសហការពី នគរបាល, រដ្ឋបាលព្រៃឈើបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ បានបន្ដប្រតិបត្តិការចុះពិនិត្យតាមរោងសិប្បកម្មកែច្នៃឈើ ក្នុងមូលដ្ឋានស្រុកបូរីអូរស្វាយសែនជ័យ។
ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ថា ប្រតិបត្តិការពេញមួយថ្ងៃនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
បើតាមសេចក្ដីរាយការណ៍ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យរោងសិប្បកម្មកែច្នៃឈើ ក្នុងស្រុកបូរីអូរស្វាយសែនជ័យ សមត្ថកិច្ចបានរកឃើញ០៣កន្លែងគ្មានច្បាប់ បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងបានដុតកម្ទេចចោលម៉ូតូដឹកឈើ០១គ្រឿង នៅចំណុច (0617445-1511042) ភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ក្នុងនោះកម្លាំងចម្រុះក៏បានដកហូត ឈើក្នុងសិប្បកម្មដែល គ្មានច្បាប់បានមួយចំនួន (មិនទាន់វាស់វែង) យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ៕