
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ក្នុងខែកក្កដា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគពីសប្បុរសជននូវទឹកប្រាក់សរុបជិត២ពាន់លានរៀល និងជិត២០ម៉ឺនដុល្លារ
05-08-2019 09:38
(ភ្នំពេញ)៖ ក្នុងខែកក្កដា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគ ពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន១,៨៣០,១៣៣,៤០០រៀល និង១៩៥,២៧០ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕