(ភ្នំពេញ)៖ ប្រយ័ត្នទិញមិនទាន់គេណាបងប្អូន ព្រោះថាហាងលក់ទូរស័ព្ទដៃ ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន OPPO នៅកម្ពុជា គឺមានច្រើនខ្លាំងណាស់ នៅពេលនេះទាំងហ្វេនផ្កាប់មុខរបស់ Barcelona និងជាហ្វេនផ្កាប់មុខរបស់ទូរស័ព្ទដៃ OPPO ប្រហែលជាកំពុងទៅកាន់ បណ្តាហាងលក់ ទូរស័ព្ទដៃរបស់ OPPO ហើយមើលទៅ ព្រោះថាម៉ូឌែល OPPO Reno FC Barcelona Edition មានត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ នៅក្នុងទីផ្សារកម្ពុជា ដែលកំណត់ដោយរោងចក្រផលិតទូរស័ព្ទម៉ូឌែលនេះ។
ដូចលោកអ្នកបានដឹងស្រាប់ហើយ សម្រាប់ម៉ូឌែលនេះ ក៏បានលក់នៅតំបនអឺរ៉ុបដែរ ដែលមានតម្លៃខ្ទង់ពាន់ជាងឯណោះ និងបានលក់ចេញ យ៉ាងផុសផុល តាមរយៈហ្វេនរបស់ក្រុមបាល់ទាត់ លំដាប់ពិភពលោក Barcelona ដើម្បីអបអរសាទរការប្រកួត របស់ក្រុមពួកគេផងដែរ។
ទូរស័ព្ទ OPPO Reno FC Barcelona Edition ដែលមានពាក្យស្លោកថា “The Color of Miracle“ បានរចនាឡើងយ៉ាងហ្មត់ចត់បំផុត ឲ្យស៊ីមេទ្រីពណ៌គ្នាជាមួយនឹងLOGO របស់ក្រុម Barca ដើម្បីផ្គាប់ចិត្តអ្នកនិយមចូលចិត្តកីឡាបាល់ទាត់ ជាពិសេសគឺក្រុមអ្នកគាំទ្រកីឡាករក្នុងក្លិប Barcelona ដោយសារតែវាកាន់តែធ្វើឲ្យលោកអ្នកមានភាពកាន់តែងាយស្រួល ក្នុងការទស្សនាបាល់ទាត់ទុកជាអនុស្សាវរីយ៍ និងអាចថតរូបបាន ដោយបច្ចេកវិទ្យា Zoom នៅក្នុងកាម៉េរ៉ាក្រោយទំហំ 48MP រហូតបានដល់ទៅ ៦០ដង ឯណោះ និងកាមេរ៉ាមុខបែបបញ្ឆិត ក៏មានដៅពណ៌ខៀវ ក្រហមម៉ាអេមតែម្តង ឃើញហើយ មិនលង់ គឺក្បត់ខ្លួនឯងហើយ។
លើកនេះ OPPO បានបញ្ចេញម៉ូឌែល Reno FC Barcelona Edition មានចំនួនត្រឹមតែ៦៨គ្រឿង ជាលេខល្អ និងតម្លៃល្អត្រឹមតែ ៩៩៩ដុល្លារ ក៏ជាលេខល្អទៀតនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះពួកគេក៏មានកាដូពិសេសៗដែលមានតម្លៃសរុបរហូតដល់ទៅ$188 មានដូចជា៖ ទី១ផ្តល់ជូនកាសស្តាប់ត្រចៀកធំ ឬ (Headphones) ទី២គឺផ្តល់ជូនស៊ីមស្មាត (លេខពិសេស) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍ថែមទៀតផង។
ដូច្នេះ តម្លៃដែលលោកអ្នកជាវទូរស័ព្ទនេះ នៅកម្ពុជា គឺចំណេញជាងនៅតំបន់អឺរ៉ុបទៅទៀត ដូច្នេះ សូមរួសរាន់ឡើង៕