(ភ្នំពេញ)៖ កូកា-កូឡា កំពុងបន្តពង្រីកវិសាលភាពនៃជម្រើសផលិតផលរបស់ខ្លួន តាមរយៈ វត្តមាននៃភេសជ្ជៈបង្កើនថាមពលរសជាតិកូកា-កូឡាដំបូងគេ មានឈ្មោះថា Coca-Cola Energy (កូកា-កូឡា អេណឺជី) ហើយក៏ជាភេសជ្ជៈបង្កើនថាមពលទីមួយ ដែលសិ្ថតនៅក្រោមពាណិជ្ជសញ្ញាកូកា-កូឡា។ Coca-Cola Energy ផលិតឡើងពីគ្រឿងផ្សំដែលមានប្រភពពីធម្មជាតិ លាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងស្រស់ស្រាយពីកូកា-កូឡា ដោយសមាសភាពសំខាន់ៗទាំងនោះរួមមាន៖ កាហ្វេអ៊ីន គ្រាប់ហ្គារ៉ាន់ណា និងវីតាមីន B។
ក្នុងនាមជាក្រុមហ៊ុន ដែលផ្តល់ជម្រើសភេសជ្ជៈដល់អតិថិជន កូកា-កូឡាចង់ផ្តល់ឱ្យគ្រប់គ្នានូវផលិតផលសម្បូរបែប ដើម្បីឆ្លើយតបតាមតំរូវការនៃរបៀបរស់នៅ និងកាលៈទេសៈផ្សេងៗគ្នា»។ លោកស្រី ទីជេ សុនហ្សា នាយក ផ្នែកទីផ្សារប្រចាំកូកា-កូឡាឥណ្ឌូឆាយណា បានថ្លែងទៀតថា «យើងបានកត់សំគាល់ពីដំណើរវិឌ្ឍន៍ជាមួយ សន្ទុះដ៏ខ្លាំងក្លាដែលកំពុងកើតឡើងនៅកម្ពុជា។ ដើម្បីទ្រទ្រង់ដំណើរឆ្ពោះទៅមុខកាន់តែលឿន និងក្លៀវក្លាមួយនេះ បានប្រជាជនកម្ពុជានាសម័យថ្មីទាំងបុរស និងស្រ្តី ពិតជាត្រូវការនូវថាមពលជាមួយរសជាតិ ដ៏អស្ចារ្យជាជំនួយ ហើយវត្តមាននៃ Coca-Cola Energy គឺជាការឆ្លើយតបទៅនឹងតំរូវការនេះឯង»។
ជាមួយនឹងសំបកវេចខ្ចប់ដ៏ទាន់សម័យ Coca-Cola Energy នឹងចាប់យកចំណាប់អារម្មណ៍ពីអតិថិជន ខណៈរក្សានូវអត្តសញ្ញាណរបស់កូកា-កូឡា ដែលជានិមិត្តសញ្ញាដ៏ពេញនិយមទូទាំងពិភពលោក។ កូកា-កូឡា ត្រូវបាន ទទួលស្គាល់ថា ជានិមិត្តរូបនៃភេសជ្ជៈដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពស្រស់ស្រាយគ្រប់ពេលវេលា ហើយ Coca-Cola Energy ក៏នឹងបន្តនូវកេរិ៍តឈ្មោះដ៏ល្បីល្បាញមួយនេះផងដែរ។
ក្រុមហ៊ុន Coca-Cola បានណែនាំភេសជ្ជៈ Coca-Cola Energy ដំបូងគេមកកាន់ទីផ្សារអឺរ៉ុបកាលពីខែមិនាកន្លង ទៅនេះ។ «យើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជានឹងក្លាយជាទីផ្សារទីមួយនៅអាស៊ានដែលមាន វត្តមានភេសជ្ជៈមួយនេះ»។ កញ្ញាឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់មុខ ក្នុងការផលិត និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅកម្ពុជា បានបន្តថា៖ «ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy នឹងអាចរកទិញបាននៅគ្រប់បណ្តាញ ទីផ្សារពាសពេញផ្ទៃប្រទេសចាប់ពីថ្ងៃទី ០១ ខែសីហា ជាមួយនឹងសំបកវេចខ្ចប់ជាកំប៉ុងចំណុះ ២៥០មីលីលីត្រ និង មានតម្លៃ ២,០០០រៀល ក្នុងមួយកំប៉ុង។
តាមរយៈការធ្វើត្តេសផលិតផល Coca-Cola Energy មុនពេលដាក់លក់ជាផ្លូវការ ជាមួយនឹងអតិថិជនកម្ពុជាដែល ជាអ្នកនិយមពិសាភេសជ្ជៈប៉ូវកម្លាំង លទ្ធផលដែលយើងទទួលបាន គឺល្អលើសពីការរំពឹងទុក ដោយទទួលបាន នូវចម្លើយជាវិជ្ជមានចំពោះរសជាតិ និង ការរចនាសំបកវេចខ្ចប់ដ៏លេចធ្លោ។ ក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដែលត្រូវបានទទួលស្គាល់ជាសាកល ភេសជ្ជៈថ្មីមួយនេះ រំពឹងទទួលបានការសាទរពីអ្នកពិសាកាន់តែច្រើន ដោយសារតែរសជាតិដ៏អស្ចារ្យ ការផ្តល់នូវអារម្មណ៍ស្រស់ស្រាយនឹកស្មានមិនដល់ ក៏ដូចជាការបង្កើនថាមពលរាងកាយ និងស្មារតីយ៉ាងឆាប់រហ័ស៕