(ភ្នំពេញ)៖ គម្រោងលំនៅដ្ឋានបែបលំហែរកាយ និងទេសចរណ៍បែបធម្មជាតិដ៏ប្រណីតចំនួន២ ស្ថិតនៅក្នុងខេត្តផ្សេងគ្នា ដែលកំពុងតែមានសក្ដានុពលលើវិស័យសំណង់ និងទេសចរណ៍នាពេលបច្ចុប្បន្ន បានបើកលក់ព្រមគ្នានៅព្រឹកថ្ងៃទី0៥ ខែសីហា ឆ្នាំ២០១៩នេះ។
គម្រោងលំនៅដ្ឋានលំហែរកាយ និងទេសចរណ៍ដ៏ប្រណីត ក្នុងរូបភាពជាទីក្រុងបែបធម្មជាតិលើកដំបូងគេបង្អស់នៅកម្ពុជា គម្រោងទី១៖ ឈ្មោះថា BS Holiday City អភិវឌ្ឍដោយក្រុមហ៊ុនដ៏ល្បីឈ្មោះខាងវិស័យសំណង់លំនៅដ្ឋាននៅកម្ពុជា BS Land & Home មានទីតាំងស្ថិតនៅ ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ គម្រោងទី២៖ East Natural City ជាការអភិវឌ្ឍដោយក្រុមហ៊ុនជំនាញលើវិស័យសំណង់ លំនៅដ្ឋានប្រណីតភាព East Land & Home មានទីតាំងស្ថិតនៅខេត្តកំពត ដែលពោរពេញទៅដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល មានតំបន់ព្រែក និងព្រៃភ្នំយ៉ាងទាក់ទាញ ជាប់ព្រំប្រទល់ ខេត្តព្រះសីហនុ ស្រុកព្រៃនប់ ឃុំទឹកថ្លា ភូមិព្រៃប្រស់។
តាមការឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុនអភិវឌ្ឍគម្រោងទាំង២ខាងលើនេះបានឱ្យដឹងថា ការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋានលំហែរកាយ និងទេសចរណ៍បែបធម្មជាតិដ៏ប្រណីតទាំង២ខាងលើនេះ គឺក្រុមហ៊ុនមានគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការជំរុញវិស័យសំណង់ និងវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងនាមជាសរសរស្ដម្ភចំនួន២ ក្នុងចំណោមទាំង៤ ដែលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា។
អ្នកតំណាងដដែលបានបញ្ជាក់ថា គម្រោងទី១ BS Holiday City បានអភិវឌ្ឍនៅលើផ្ទៃដីទំហំជាង ៣០០ហិកតា និងមានការសាងសង់សំណង់ជាច្រើនប្រភេទ ដូចជា ផ្សារទេសចរណ៍ រីសតលំដាប់ផ្កាយ សួនកម្សាន្ត ផ្ទះលំហែកាយ ផ្ទះផ្លែឈើ (លំនៅដ្ឋានលំហែរកាយមានរូបរាងជាផ្លែឈើ) បឹងកាឡូ វិឡាកូនកាត់ វិឡាទោល និងផ្ទះអាជីវកម្មជាច្រើនទៀត។
ដោយឡែកចំពោះគម្រោងទី២ ដែលមានឈ្មោះថា East Natural City ស្ថិតនៅខេត្តកំពត ជាប់ព្រំប្រទល់ខេត្តព្រះសីហនុ លាតសន្ធឹងនៅលើផ្ទៃដីទំហំជាង ២០០ហិកតា មានការសាងសង់ជាសំណង់ចំរុះ ដែលសុទ្ធតែបម្រើឱ្យវិស័យទេសចរណ៍ ដូចជា ផ្សារទេសចរណ៍ រីសតលំដាប់ផ្កាយ សួនកម្សាន្ត ផ្ទះលំហែកាយ ផ្ទះផ្លែឈើ (លំនៅដ្ឋានលំហែរកាយមានរូបរាងជាផ្លែឈើ) បឹងកាឡូ វិឡាកូនកាត់ វិឡាទោល ផ្ទះអាជីវកម្ម និងកាន់តែពិសេសទៀតនោះគឺ ការកសាងរួបប្រាសាទល្បីៗ តំណាងឱ្យប្រទេសនិមួយៗលើពិភពលោក រួមជាមួយនឹងសមុទ្រសប្បនិម្មិតដែលបង្អួតសម្រស់ដ៍ស្រស់ស្អាតផងដែរ។
គម្រោងលំនៅដ្ឋានលំហែរកាយ និងទេសចរណ៍ ទីក្រុងធម្មជាតិទាំង២ខាងលើនេះ នឹងចាប់បើកលក់ជាដំណាក់កាលដំបូងរួមគ្នា ចាប់ពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ ហើយការប្រកាសបើកលក់ជាផ្លូវការណ៍នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទាក់ទងទូរស័ព្ទលេខ ០៧៦ ៩៩៩៩ ០២១, ០៩៦ ៩៩៩៩ ០២១, ០៧១ ៩៩៩៩ ០២១៕