(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់, របួសស្រាល ១០នាក់ និងរបួសធ្ងន់ ៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ១១គ្រឿង, រថយន្តតូច ៥គ្រឿង, រថយន្តធំ ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។
សូមបញ្ជាក់ថា រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៤៥លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២១នាក់ របួសធ្ងន់ ៣៧នាក់ និងរបួសស្រាល ៣១នាក់៕