(ព្រះសីហនុ)៖ លោក សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសហគមន៍ឥស្លាមខេត្តព្រះសីហនុ និងលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសហគមន៍ឥស្លាមខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ជូនដល់គ្រូបង្គោលខ្មែរឥស្លាមដែលមកពី១៧ភូមិ ទូទាំងខេត្តព្រះសីហនុ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅ ភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA)។
វគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងផ្តល់ចំណេះដឹង សង្គ្រោះបឋមមូលដ្ឋាន និងបណ្តុះបណ្តាល គ្រូបង្គោលនៅតាមសហគមន៍អ៊ីស្លាម នៅទូទាំងខេត្តឲ្យយល់ដឹងពីវិធីសាស្រ្តបែបងាយៗអនុលោមតាមក្បួនវេជ្ជសាស្រ្ត ព្រមទាំងធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕