(ភ្នំពេញ)៖ លោក គិត សេរិវុឌ្ឍ ត្រូវជាឪពុក, លោកស្រី ឃោ ចន្ទតារា ត្រូវជាម្តាយ, លោក តាំង ស៊ីវហ៊ុន ត្រូវជាស្វាមី ព្រមទាំងបុត្រ, លោក គិត ប៊ុណ្ណាវឌ្ឍ ត្រូវប្អូនប្រុស, លោក គិត នាគសែន ត្រូវជាប្អូនប្រុស និងភរិយា ព្រមទាំងបុត្រ មានទុក្ខយ៉ាងក្រៀមក្រំដែល លោកស្រី គិត សេរីរដ្ឋ បានទទួលមរណភាព ក្នុងជន្មាយុ៣៥ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។
សពលោកស្រី គិត សេរីរដ្ឋ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ១១ ផ្លូវលេខ១៦ បុរីប៉េងហួត ផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពនឹងត្រូវដង្ហែរចេញពីគេហដ្ឋាន នៅវេលាម៉ោង០៧៖១៥នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីយកទៅបញ្ចុះនៅវត្តធនរតនសោភណារាម (ហៅវត្ត ព្រៃស្ពឺ) ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (៣,០០០ម៉ែត្រ ពីរង្វង់មូលចោមចៅ លើផ្លូវជាតិលេខ៣ បត់ឆ្វេង និងចាប់ផ្តើមប្រារព្វធ្វើពិធីបុណ្យគម្រប់៧ថ្ងៃ នៅល្ងាចថ្ងៃដដែលនៅគេហដ្ឋានខាងលើ)។ លេខទំនាក់ទំនង៖ 088 817 8888 ក្រុមគ្រួសារសព៕