(បាត់ដំបង)៖ ប្រជាពលរដ្ឋម្នាក់ រស់នៅភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានករណីប្រទះឃើញគ្រាប់៥៤កេះ នៅក្នុងដីចម្ការរបស់ខ្លួន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១១៖៥០នាទីព្រឹក។
យោងតាមរបាយការណ៍ របស់អាវុធហត្ថស្រុកភ្នំព្រឹក បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១១៖៥០នាទី ប្រជាពលរដ្ឋឈ្មោះ ទន់ សាបឿន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់សមត្ថកិច្ចថា គាត់បានឃើញគ្រាប់កាំភ្លើងជាច្រើនកេះ នៅក្នុងដីចំការរបស់គាត់ ពេលដែលគាត់កំពុងកាប់ព្រៃ ក្បែរអូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិឃុំខាងលើ។
ពេលសមត្ថកិច្ចទៅដល់បានឃើញ មានគ្រាប់ចំនួន ៥៤កេះដូចខាងក្រោម៖
*គ្រាប់កាំភ្លើង AK57 ចំនួន ០១កេះ
*គ្រាប់កាំភ្លើង MPK ចំនួន ០៩កេះ
*គ្រាប់កាំភ្លើង 12,7 ចំនួន ៤៤កេះ។
បើយោងតាមរបាយការណ៍ដដែល បានអះអាងបន្ថែមថា មានគ្រាប់ជាច្រើនទៀតនៅក្នុងរណ្តៅ តែសមត្ថកិច្ចមិនហ៊ានប៉ះពាល់ឡើយ។ ករណីនេះសមត្ថកិច្ច បានទាក់ទងទៅខាងជំនាញ CMAC រួចហើយ ដើម្បីធ្វើការត្រួតពិនិត្យ គ្រាប់ដែលនៅសល់ក្នុងរណ្តៅខាងលើនេះ៕