(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន ៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ ១០២នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ ១៥ករណី ឃាត់ខ្លួន ៣០នាក់ និងប្រើប្រាស់ ២០ករណី ឃាត់ខ្លួន ៧២នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ មានចំនួនសរុប ៥,៤៣៣ករណី ដោយឃាត់មនុស្សចំនួន ១១,៨៣០នាក់ (ស្រី ៨៤៥នាក់)៕