(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៨០២គ្រឿង រកឃើញល្មើសច្បាប់ ៦៦០គ្រឿង (ម៉ូតូ៥០%) អប់រំ ៣២៤គ្រឿង និងផាកពិន័យ ៣៣៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ៧,៨៣៣គ្រឿង, អប់រំ១៦១គ្រឿង និងផាកពិន័យ១០៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៨,៤៩៧គ្រឿង រកឃើញយានយន្តល្មើស ៣,៣៧១គ្រឿង (ម៉ូតូ៥៤%) ក្នុងនោះអប់រំ ១,៥៥៤គ្រឿង និងផាកពិន័យ ១,៨១៧គ្រឿង (ម៉ូតូ៤៥%)ផងដែរ៕