Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូពេទ្យជំនាញព្រមានពីជំងឺ៣ប្រភេទ ដែលបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត បើមិនព្យាបាលទាន់ពេលវេលា

04-08-2019 15:32

(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ខាំ សោភា អ្នកជំនាញឯកទេសថ្លើម និងប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ភ្នំពេញអង្គរឱ្យដឹងថា ជំងឺ៣ប្រភេទដែលអាចបណ្ដាឲ្យបានបង់អាយុជីវិត រួមមាន៖ ជំងឺមហារីកក្រពះ, ជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រមាត់ និងជំងឺលំពែង។

ការលើកឡើងបែបនេះរបស់លោកវេជ្ជបណ្ឌិត ខាំ សោភា ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី «ការពារ និងស្វែងរកជំងឺមហារីកក្រពះ ជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រមាត់, ជំងឺលំពែង ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បញ្ច្រាបចំណេះដឹង ឱ្យកាន់តែយល់ច្បាស់ពីវិធីការពារ កុំឲ្យកើតមានជំងឺទាំងនេះ និងពីវិធីសាស្រ្ដព្យាបាលឲ្យមានប្រសិទ្ធភាព» ដែលរៀបចំឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។

លោកបន្ដថា «ជំងឺទាំង៣ប្រភេទនេះជាជំងឺធ្ងន់ធ្ងរ បើសិនរករោគវិនិច្ឆ័យមិនទាន់ពេលវេលា និងវិធីសាស្ដ្រមិនបានត្រឹមត្រូវនោះអាចប៉ះពាល់ដល់ជីវិត»។

លោកបន្ដថា កត្តាដែលបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់ពលរដ្ឋពីជំងឺនេះ ដោយសារសារពួកគាត់ខ្វះការយល់ដឹង ដូច្នេះហើយបានជាមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ តែងតែរៀបចំកម្មវិធីផ្ដល់ចំណេះដឹង ដល់សាធារណជនពីបញ្ហាជំងឺផ្សេងៗ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ជំងឺនេះកើតច្រើនមិនថាក្នុងប្រទេសកម្ពុជា ឬប្រទេសថៃឡើយ ទាំងនេះដោយសារការ មិនទទួលបានការយល់ដឹងគ្រប់គ្រាន់ពីការពារអំពីជំងឺនេះ។

លោកវេជ្ជបណ្ឌិតបន្ដថា វិធានការការពារកុំឲ្យកើតជំងឺនេះ គឺឧស្សាហ៍មកមន្ទីរពេទ្យពិនិត្យសុខភាព, ចៀសវាង ឬឈប់ការទទួលទានបារី, ស្រា ឬទទួលទានអាហារដែលបង្កមានខ្លាញ់ច្រើន ឈប់ប្រើប្រាស់ថ្នាំពេទ្យផ្តេសផ្តាស និងត្រូវទទួលទាន់អាហារឱ្យបានទៀងទាត់។

លោក ណារិន តារ៉ា វេជ្ជបណ្ឌិតជនជាតិថៃ ប្រធានមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ភ្នំពេញ និងអង្គរឱ្យដឹងថា មន្ទីររ៉ូយ៉ាលភ្នំពេញ និងរ៉ូយ៉ាល់អង្គរជាមន្ទីរពេទ្យដ៏ល្បីមួយជាទីទុកចិត្ត សម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា ហើយបានចូលខ្លួនមកចែករំលែកចំណេះដឹង ក្នុងការបង្ការការពារជំងឺមហារីកក្រពះ ពោះវៀនជាដើម ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺឱ្យបានយល់ដឹងពី បញ្ហាសំខាន់នេះ។

លោកវេជ្ជបណ្ឌិតបន្តថា អ្នកជំងឺអាចពិគ្រោះយោបល់ផ្ទាល់ ជាមួយវេជ្ជបណ្ឌិត និងព្យាលនៅមន្ទីរពេទ្យនេះបានព្រោះ មានឧបករណ៍សម្ភារៈបរិក្ខាពេទ្យទំនើបៗ ដែលជាទីទុកចិត្ដបាន ដល់ពលរដ្ឋកម្ពុជា។

លោក ហែម ចាន់ដារ៉ា ប្រជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋជាច្រើនដែលចូលរួម សិក្ខាសាលានេះឱ្យដឹងថា ពួកគាត់បានពេញចិត្ដចំពោះ មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដែលបានផ្ដល់ចំណេះដឹងដល់ពួកគាត់។ លោកបន្ដថា ចង់ឱ្យមន្ទីរពេទ្យរដ្ឋ និងឯកជនផ្សេងទៀត ផ្ដល់វិធីការពារនៃការកើតជំងឺផ្សេងៗដូច មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរនេះដែរ៕