(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតម្សៅទឹកដោះគោដ៏ធំមួយរបស់ជប៉ុន WAKODO ជាក្រុមហ៊ុនឯកទេសផលិតអាហារទារក និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានផលិតម្សៅទឹកដោះគោ សម្រាប់ទារកនៅក្នុងប្រទេសជប៉ុន ដែលមានអាយុកាលជាង១១០ឆ្នាំមកហើយ បានរកឃើញបច្ចេកវិទ្យាថ្មីមួយទៀតហើយ ដើម្បីផលិតម្សៅទឹកដោះគោ ឲ្យបានកាន់តែស្រដៀងខ្លាំងទៅនឹងទឹកដោះម្តាយ គឺម្សៅទឹកដោះគោ WAKODO LEBENS ដែលមានគុណភាពខ្ពស់លំដាប់លេខ១ ពីប្រទេសជប៉ុន។
ថ្លែងក្នុងឱកាសដាក់បង្ហាញម្សៅទឹកដោះគោ WAKODO LEBENS ជូនដល់ឪពុកម្តាយជាច្រើនរូប នៅផ្សារទំនើបអ៊ីអន នាល្ងាចថ្ងៃទី០៣ សីហា ឆ្នាំ២០១៩ លោក អ៊ុក ពន្លក ប្រធានផ្នែកលក់ម្សៅទឹកដោះគោ WAKODO LEBENS បានឱ្យដឹងថា ម្សៅទឹកដោះគោ WAKODO LEBENS មានវត្តមាននៅក្នុងទីផ្សារកម្ពុជារយៈពេល៥ឆ្នាំមកហើយ ដោយសារតែសុវត្ថិភាព និងគុណភាពដ៏ល្អនេះហើយ ទើបផលិតផលនេះត្រូវបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលភាគច្រើនមានលោកប៉ា អ្នកម៉ាក់ តែងល្បីតៗគ្នាថា កូនដែលបៅម្សៅទឹកដោះគោនេះ គឺកម្រនឹងឈឺ បើធៀបនឹងម្សៅទឹកដោះគោផ្សេងដែលកូនធ្លាប់បៅ។
លោក អ៊ុក ពន្លក បានបន្ថែមទៀតថា លក្ខណៈពិសេសរបស់ម្សៅទឹកដោះគោ WAKODO LEBENS គឺមានផ្ទុកនូវសារជាតិចឹញ្ចឹមយ៉ាងច្រើន ទៅតាមវ័យនៃការលូតលាស់របស់ទារក និងកុមារ ដែលរួមមាន DHA, Lactoferrin, Nucleotide, ជាតិដែក និងវីតាមីន ជាតិរ៉ែ និងអាហារូបត្ថម្ភជាច្រើនផ្សេងទៀត។ Lactoferrin ជាសារជាតិពិសេសម្យ៉ាង ដែលបានរកឃើញក្នុងទឹកដោះដំបូងរបស់អ្នកម្តាយ ដែលមានមុខងារជួយដល់ប្រព័ន្ធភាពសុំារបស់ទារក ធ្វើឱ្យប្រព័ន្ធការពាររាង្គកាយរឹងមាំ និងទប់ស្កាត់ពីជំងឺឆ្លងនានា។
លោក NORIKAZU HIDA ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន WAKADO ជប៉ុន បានឱ្យដឹងដែរថា ទោះជាម្សៅទឹកដោះគោនេះ មានគុណភាពល្អយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវរបស់ WAKODO LEBENS មិនបានបញ្ឈប់ការខិតខំស្រាវជ្រាវរបស់ពួកគេត្រឹមប៉ុណ្ណេះឡើយ។ ដោយសារតែទស្សនៈវិស័យដ៏ច្បាស់លាស់ និងការកំណត់យកសុវត្ថិភាព សុខមាលភាពទារក និងកុមារ ជាចក្ខុវិស័យស្នូលក្នុងការអភិវឌ្ឍផលិតផល ក្រុមអ្នកជំនាញស្រាវជ្រាវរបស់ម្សៅទឹកដោះគោ WAKODO LEBENS បានបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ និងបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការស្រាវជ្រាវដើម្បីផលិតម្សៅទឹកដោះគោមួយ ដែលមានគុណភាពខ្ពស់ និងជាពិសេសឱ្យរឹតតែស្រដៀងខ្លាំងទៅនឹងទឹកដោះម្តាយ ដោយសារតែទឹកដោះម្តាយ គឺល្អ និងសាកសមបំផុតសម្រាប់ទារក។
លោកស្រី MASUDA SACHIKO អ្នកជំនាញអាហាររូបត្ថម្ភ របស់ក្រុមហ៊ុនWAKODO ជប៉ុន បានឱ្យដឹងដែរថា WAKODO LEBENS បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី និងចុងក្រោយបំផុតរបស់ប្រទេសជប៉ុន ដើម្បីដកចេញនូវសារធាតុម៉្យាងដែលមានឈ្មោះថា បេតាឡាក់តូក្លូប៊ូលីន ដែលសារធាតុនេះបានរកឃើញនៅក្នុងទឹកដោះរបស់សត្វគោ ចៀម ពពែ តែគ្មាននៅក្នុងទឹកដោះម្តាយ។
លោកស្រីបានបន្ថែមទៀតថា បច្ចេកវិទ្យាដ៏ទំនើបនេះអាចធ្វើឱ្យអ្នកបច្ចេកទេសដកចេញនូវសារធាតុ បេតាឡាក់តូក្លូប៊ូលីន ពីម្សៅទឹកដោះគោ នឹងធ្វើឲ្យម្សៅទឹកដោះគោ LEBENS រឹតតែស្រដៀងខ្លាំងទៅនឹងទឹកដោះម្តាយ។ លើសពីនេះទៀត ផលិតផលថ្មីរបស់ WAKODO LEBENS បានបន្ថែមនូវសារធាតុចំបាច់ និងសំខាន់មួយចំនួនច្រើនជាងមុនដូចជា DHA និង AA ដើម្បីជួយដល់ការលូតលាស់ ក៏ដូចជាការអភិវឌ្ឍ ជាពិសេសផ្នែកខួរក្បាលរបស់ទារក និងកុមារ៕