(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស២០នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ត្រូវបានព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ចេញដីកាកោះហៅឲ្យចូលបំភ្លឺ នៅកំឡុងខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នៅសាលាដំបូងខេត្ត។ នេះបើយោងតាមដីកា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។
យោងតាមដីការបស់លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មនុស្សទាំង២០នាក់នោះរួមមាន៖
១៖ ឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ម៉េងលាង។
២៖ ឈ្មោះ គង់ វិរៈ អាយុ៤៦ឆ្នាំ ជានាយកផ្នែករដ្ឋបាលព្រៃឈើ កោះញែក។
៣៖ ឈ្មោះ តុប វីរដា ភេទប្រុស ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី។
៤៖ ឈ្មោះ យិន ហ្គ័រហុង ភេទប្រុស ជនជាតិចិន ជានាយកប្រតិបត្តិក្រុមហ៊ុន ចាន់ វួច (ខេមបូឌា) ខូលអិលធីឌី។
៥៖ ឈ្មោះ វ៉ាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ហ៊ុនរោងសន្និធិ។
៦៖ ឈ្មោះ ឆុន ផាន្និត ភេទប្រុស អាយុ៤០ឆ្នាំ។
៧៖ ឈ្មោះ ចាង វិនតាវ ជនជាតិចិន ជានាយកក្រុមហ៊ុន យ៉ានចាវ (ខេមបូឌា)។
៨៖ ឈ្មោះ ហាន ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ។
៩៖ ឈ្មោះ សាំង សុខុន ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកចាត់ចែង របស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់។
១០៖ ឈ្មោះ ណេង ម៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកចាត់ចែងប្រមូលឈើ របស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់។
១១៖ ឈ្មោះ Nguyen Thai Son ជាអគ្គនាយកក្រុមហ៊ុន ប៉ាស៉ីហ្វិកឡូធើស។
១២៖ ឈ្មោះ តុប ផាន់ណា ភេទប្រុស ជាអ្នកតំណាងឲ្យក្រុមហ៊ុនវិជ្ជរី។
១៣៖ ឈ្មោះ សួន គឹមហេង ភេទស្រី អាយុ៦០ឆ្នាំ ជាម្ចាស់រោងសន្និធិ។
១៤៖ ឈ្មោះ វន់ ប៊ុនថៃ ភេទប្រុស កើតឆ្នាំ១៩៦៤។
១៥៖ ឈ្មោះ លឿង ភិរុណ ភេទប្រុស អាយុ៥៥ឆ្នាំ។
១៦៖ ឈ្មោះ PHAM QUOC LONG ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិវៀតណាម ជានាយកក្រុមហ៊ុន ផេស៉ីហ្វិកហ្គ្រេន។
១៧៖ ឈ្មោះ Nguyen Manh Tham ភេទងប្រុស អគ្គនាយកក្រុមហ៊ុន ប៉ាស៉ីហ្វិកភើល និងជាអគ្គនាយកក្រុមហ៊ុន ប៉ាស៉ីហ្វិក។
១៨៖ ឈ្មោះ ម៉េង គ្រី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាមេការឲ្យក្រុមហ៊ុន វិជ្ជរី។
១៩៖ ឈ្មោះ ប៊ិញ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ហ៊ុនរោងសន្និធិ (អ្នកផ្តល់លុយដំណើរការរោងសន្និធិ)។
២០៖ ឈ្មោះ ឃុន ឈៀង ភេទប្រុស កើតឆ្នាំ១៩៤៣៕