(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ស្វាគមន៍កម្ពុជាដែលបដិសេធព័ត៌មានមូលដ្ឋានទ័ពចិនក្នុងប្រទេស ហើយកោតសរសើរចំពោះកម្ពុជាក្នុងការប្តេជ្ញាការពារបូរណភាពដែនដី (ចុចអាន)
២៖ អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីអាមេរិក ព្រមានពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលនឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ប្រយោជន៍ធំ (ចុចអាន)
៣៖ ព្រឹទ្ធសភាអាមេរិក អនុម័តលោក W.Partick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ចុចអាន)
៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន សុំឱ្យមន្ត្រីទូតអាមេរិករក្សាទំនាក់ទំនងល្អជាមួយកម្ពុជា ហើយបើមិនពេញចិត្តកម្ពុជាទេ វេចបង្វិចទៅផ្ទះវិញទៅ (ចុចអាន)
៥៖ រាជរដ្ឋាភិបាលសម្រេចពិន័យ៣ចំណុច ដល់ក្រុមហ៊ុនខ្មែរ ជុងយៀន ដែលនាំចូលកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ មកកាន់កម្ពុជា (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកលេង Facebook «សូរ សមយុទ្ធ» ឈ្មោះពិត «ឃន» រឿងហៅសម្តេចតេជោ និងសម្តេចក្រឡាហោម មិនសមរម្យ (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យអាមេរិកពន្យល់ពីចេតនារបស់ខ្លួន ជុំវិញការចោទប្រកាន់ថាកម្ពុជាមានមូលដ្ឋានទ័ពចិននៅសមុទ្ររាម (ចុចអាន)
៨៖ ចាប់ខ្លួន អតីតសកម្មជនបក្សប្រឆាំងម្នាក់ ដែលប្រមាថថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម Facebook (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា កម្ពុជាដាច់ខាតមិនឲ្យមានការនាំចូលសំរាមពីបរទេស ដើម្បីកែច្នៃឬក៏ផលិតជាថាមពលអគ្គិសនីនោះទេ (ចុចអាន)
៩៖ ទ្វារនៅតែចំហសម្រាប់បក្សនយោបាយ ចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ (ចុចអាន)
១០៖ ឆ្លើយតបសំណើទូតអាមេរិកទាមទារទម្លាក់បទចោទលើ កឹម សុខា, មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថា រដ្ឋអធិបតេយ្យ គ្មាននរណាអាចមកបង្គាប់បញ្ជាបានឡើយ ហើយគ្មានឥទ្ធិពលអ្វីមកលើកម្ពុជា (Video inside) (ចុចអាន)