(ព្រះវិហារ)៖ លោក យុង គឹមហ៊ាន ត្រូវបានទទួលស្គាល់ជាប្រធានសហភាពសហព័ន្ធយុវជន (ស.ស.យ.ក) ខេត្តព្រះវិហារ ជំនួសលោក អ៊ុន ចាន់ដា ដែលត្រូវបានថ្នាក់ដឹកនាំផ្ទេរភារកិច្ចទៅកាន់ តំណែងជាអភិបាលកំពង់ចាម។ នេះបើយោងសេចក្តីសម្រេច របស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ពីមុនប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តព្រះវិហារ គឺលោក អ៊ុន ចាន់ដា ដែលអតីតអភិបាលខេត្តព្រះវិហារ ប៉ុន្តែក្រោយលោក អ៊ុន ចាន់ដា ត្រូវបានថ្នាក់ដឹកនាំផ្ទេរភារកិច្ច ទៅកាន់តំណែងជាអភិបាលកំពង់ចាម ជាហេតុធ្វើឲ្យមានការលំបាក ក្នុងការធ្វើដំណើរទៅមករបស់លោក ដើម្បីបំពេញតួនាទី ក្នុងឋានៈជាប្រធានសហភាពសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តព្រះវិហារ ដូច្នេះហើយទើបគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហពន្ធ័យុវជនកម្ពុជា សម្រេចផ្តល់សេចក្តីទុកចិត្តជូនលោក យុង គឹមហ៊ាន ជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តព្រះវិហារ៕