(ភ្នំពេញ)៖ ជាធម្មតាចរឹតនៃបទល្មើស មានលក្ខណៈខុសៗគ្នា ដែលបទល្មើសខ្លះតម្រូវឲ្យសមត្ថកិច្ចប្រើត្រឹដៃទទេ ដើម្បីបង្ក្រាបបទល្មើសខ្លះសមត្ថកិច្ចត្រូវប្រើ អាវុធគ្រោះថ្នាក់ ខ្លះទៀតត្រូវប្រើរហូតដល់អាវុធទំនើប ធន់ធ្ងន់ និងគ្រឿងយន្តច្រើនប្រភេទ តែក៏មានបទល្មើសខ្លះតម្រូវឲ្យសមត្ថកិច្ចចាប់ជនសង្ស័យដោយសន្តិវិធី បើទោះបីជាជនសង្ស័យមានកម្លាំងតបត និងមានអាវុធបង្កគ្រោះថ្នាក់ដល់អ្នកជុំវិញ និងសមត្ថកិច្ចក៏ដោយ ក៏សមត្ថកិច្ចត្រូវរកមធ្យោបាយណាមួយ ដែលអាចបង្ក្រាបបានដោយ មិនឲ្យមានគ្រោះថ្នាក់ទាំងជនសង្ស័យ ទាំងអ្នកនៅជុំវិញ និងទាំងសមត្ថកិច្ចខ្លួនឯងផ្ទាល់។

ក្នុងនោះគេសង្កេតឃើញ អាវុធហត្ថរាជធានីភ្នំពេញ បានច្នៃប្រឌិតផលិតឧបករណ៍រារាំង និងបង្ក្រាបដែលមិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតជនសង្ស័យ និងច្នៃប្រឌិតបច្ចេកទេសបង់សំណាញ់ មកធ្វើជាយុទ្ធវិធីទប់ទល់និងបង្ក្រាបជនសង្ស័យបែកថ្នាំ ដែលយុទ្ធវិធីរបស់អាវុធហត្ថរាជធានីភ្នំពេញនេះ មើលទៅហាក់ដូចជា សាមញ្ញ មិនទំនើប តែសមត្ថកិច្ចក៏ប្រើបានយ៉ាងងាយស្រួល ស្ទាត់ជំនាញ សន្សំសំចៃថវិកា និង មានប្រសិទ្ធិភាពខ្ពស់ ស្របតាមកាលៈទេសៈជាក់ស្តែង។ ដោយឡែកនៅបរទេសមួយចំនួន ក៏មានប្រើយុទ្ធវិធីចាប់ជនសង្ស័យ ប្រហាក់ប្រហែលគ្នានេះដែរ តែប្រទេសខ្លះគេប្រើឧបករណ៍ទំនើបដែលអាចនឹងចំណាយថវិកាច្រើនជាងនេះ។

សូមទស្សនាវីដេអូជាក់ស្តែងដូចខាងក្រោម៖