(ភ្នំពេញ)៖ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ (លិខិតសរសើរ) ជូននិស្សិតជយលាភីរបស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច ចំនួន១៦០ នាក់ ស្រី ១១១នាក់(ក្នុងចំណោមនិស្សិត ៧២៧នាក់) ។
កម្មវិធីនេះ ក្រោមអធិបតីភាព លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងនោះនិស្សិតជយលាភី ដែលត្រូវទទួលលិខិតសរសើរ រួមមានជំនាញ៖ ១៖គ្រប់គ្រង, ២៖ ទីផ្សារ ៣៖ គណនេយ្យ, ៤៖ គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ និង៥៖ ធនាគារ និងហិរញ្ញវត្ថុ ដែលបានបញ្ចប់ការសិក្សា និងបានការពារសារណាស្រាវជ្រាវជាប់ជាស្ថាពរ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ។
លោក ភួន វណ្ណៈ ព្រឹទ្ធបុរស មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និង មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បានថ្លែងថា រៀងរាល់ឆ្នាំនៃការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺសាកលវិទ្យាល័យ តំរូវឱ្យនិស្សិតចុះធ្វើកម្មសិក្សាតាមបណ្តាក្រុមហ៊ុន និងអង្គភាពនានាទាំងរដ្ឋ និងឯកជន ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត តាមរយៈការសិក្សាស្រាវជ្រាវលើដំណើរការប្រតិបត្តិរបស់ក្រុមហ៊ុន និងអង្គភាពដែលពាក់ព័ន្ធទៅនឹងជំនាញរបស់និស្សិត។
ក្នុងគោលបំណងប្រមូល និងចងក្រងឯកសារ ក៏ដូចជា ពិនិត្យមើលការងារជាក់ស្តែង របស់ក្រុមហ៊ុន ឬអង្គភាពយកមកសរសេរ និងចងក្រងដាក់ឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងរ៉ឹងបំផុត ជាមួយនឹងការផ្តល់អនុសាសន៍នានាលើសារណា ពីសំណាក់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃសារណាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះមិនអាចផ្តាច់ចេញពីការចូលរួមពីនិស្សិត និងភាគីពាក់ព័ន្ធបានឡើយ ដូចជា សាស្រ្តាចារ្យ សាកលវិទ្យាល័យ និងបណ្តាអង្គភាព និងក្រុមហ៊ុន នានា ដែលបានផ្តល់កន្លែងសម្រាប់និស្សិតចុះធ្វើកម្មសិក្សា។
លោកព្រឹទ្ធបុរស បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដែលជោគជ័យ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូននិស្សិតគ្រប់ជំនាញទាំងអស់ និងបានបញ្ជាក់ថា ពីមួយជំនាន់ទៅមួយជំនាន់ និស្សិតកាន់តែមានការយល់ដឹងទូលំទូលាយទៅលើ កិច្ចការស្រាវជ្រាវ ដែលធ្វើឱ្យនិស្សិតគ្រប់រូបទទួលបាននូវសមត្ថភាព ចំណេះជំនាញ ឆ្លើយតបទៅនឹងទីផ្សារការងារ។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសម្តែងនូវការ អបអរសាទរ និងវាយតម្លៃខ្ពស់ដល់និស្សិតជយលាភីសារណាទាំងអស់ដែលបានខិតខំសិក្សាស្រាវជ្រាវ និងចងក្រងសារណាយកមកការពាររហូតទទួលបានជោគជ័យជាស្ថាពរ លោកបណ្ឌិត បានបន្តថា សាកលវិទ្យាល័យ បានកំណត់នូវចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់ខ្លួនច្បាស់លាស់ ជាពិសេសបានរៀបចំនូវយន្តការ ក៏ដូចជាគោលនយោបាយ ជំរុញដល់ការស្រាវជ្រាវដល់និស្សិតគ្រប់កម្រិត មិនតែប៉ុណ្ណោះសាកលវិទ្យាល័យក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កភាពងាយស្រួលដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតក្នុងកិច្ចការស្រាវជ្រាវផងដែរ។
កញ្ញាជា សុគន្ធា ជានិស្សិតជ័យលាភីសារណា ជំនាញ ធនាគារនិងហិរញ្ញវត្ថុ សព្វថ្ងៃកំពុងបម្រើការងារផ្នែក បេឡាករនៅធនាគារឯកជនមួយ និងជាតំណាងនិស្សិតជ័យលាភីសារណាជំនាន់ទី១៨ នាងបានបញ្ចេញនូវចំណាប់ អារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អប្រសើររបស់នាង ព្រមទាំងបានបង្ហាញនូវការថ្លែងអំណរគុណ និងការ គាំទ្រយ៉ាងខ្លាំងចំពោះសាកលវិទ្យាល័យ ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាដល់និស្សិត គ្រប់កម្រិត គ្រប់ជំនាញប្រកបដោយគុណភាព និងសីលធម៌ល្អ ធ្វើឱ្យនិស្សិតគ្រប់រូបមានការងារធ្វើ ហើយការបណ្តុះបណ្តាលឆ្លើយតបទៅនឹងទីផ្សារការងារផងដែរ។
សាស្ត្រាចារ្យមានសមត្ថភាពលើជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ល្អៗ ការរៀន និងបង្រៀនសុទ្ធតែបានផ្សារភ្ជាប់ទ្រឹស្រ្តីទៅនឹងការអនុវត្តន៍ជាក់ស្តែងតាមរយៈការចុះធ្វើទស្សនកិច្ចសិក្សា និងកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងអង្គភាពនានា ដែលធ្វើឱ្យនិស្សិតមានសមត្ថភាពជាក់លាក់លើជំនាញរបស់ខ្លួន ។
លោកបណ្ឌិត ជា សុភាព បានជំរុញលើកទឹកចិត្តឱ្យបងប្អូននិស្សិតជ័យលាភីសារណាជំនាន់ទី១៨ ទាំងអស់ត្រូវបន្តចូលរួមក្នុងដំណើរការលើកិច្ចការស្រាវជ្រាវឱ្យកាន់តែសកម្មនិងមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងពុទ្ធិ ជំនាញ កាន់តែប្រសើរក្នុងគោលបំណងអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។
លោកបណ្ឌិត សាកលវិទ្យាធិការ បានបន្តទៀតថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយកចិត្តទុកដាក់ទៅលើគុណភាពនៃការបណ្តុះបណ្តាលជាពិសេស ជំរុញ និងលើកស្ទួយកិច្ចការស្រាវជ្រាវតាមគ្រប់រូបភាពដោយមានសម្ភាររូបវ័ន្តទំនើបៗ និងមានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមស្តង់ដា ព្រមទាំងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋានកាន់តែច្រើនឡើងៗ ជាពិសេសមានការទទួលស្គាល់ពី ក្រសួងអប់រំយុវជន និងកីឡា និងដៃគូអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេសផងដែរ។
លោកបណ្ឌិត ជា សុភាព បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ត្រូវឆ្លៀតឱកាសបន្តរៀនសូត្រ ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញរបស់ខ្លួនក៏ដូចជាអាជីពការងារនាពេលអនាគត។ ជាពិសេសការសិក្សាម