(បាត់ដំបង)៖ លោក អាំង សិរីពិសិដ្ឋ ជាតំណាងឲ្យលោក ស សុខា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ អញ្ជើញចូលរួមវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ នាឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាតដំបង។
លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា វេទិកានេះមានសារសំខាន់ ដែលបានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់ ហើយតាមការផ្សព្វផ្សាយដែលរដ្ឋបាលឃុំជ្រៃ ឯកភាពសម្រេចបានតាមរយៈការអនុវត្តសកម្មភាពនានា រយៈពេលកន្លងមកជាមួយម្ចាស់ឆ្នោត ជាពិសេសប្រជាពលរដ្ឋ នៅតាមភូមិឃុំ និងតាមមូលដ្ឋានរស់នៅរបស់បងប្អូនទាំងអស់ នៅក្នុងឃុំជ្រៃ។
លោកបានបន្តថា ការពិគ្រោះយោបល់ជាមួយ អ្នកចូលរួមទំាំងអស់រកឃើញ នូវបញ្ហាជាអាទិភាពសំខាន់ៗ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំជ្រៃ និងសមាជិកក្រុមប្រឹក្សាឃុំពិចារណា ក្នុងការអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ប្រជាពលរដ្ឋ និងផ្តល់ជាមតិយោបល់ នូវអី្វដែលរដ្ឋបាលឃុំគួរធ្វើ ឬធ្វើយ៉ាងណា ដើម្បីពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលលើកការអភិឌ្ឍជាទូទៅឲ្យកាន់ល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព គណនេយ្យភាពជាមួយប្រជាពលរដ្ឋ ព្រមទំាងលើកកម្ពស់គោលការណ៍អភិឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិឲ្យកាន់ស៊ីជម្រៅទូលំទូលាយថែមទៀត។
លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា វេទិកាព្រឹកនេះលោកសង្កេតឃើញថា ដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំជ្រៃបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានអ្នកចូលរួមគ្រប់ស្រទាប់ ជាពិសេសរដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងកម្មក្នុងអង្គវេទិកា ថែមទំាងបញ្ចេញមតិលើកឡើងជាសំណួរ សំណូមពរចាំបាច់ជាច្រើនដែលជាកង្វល់ និងបញ្ហាប្រឈមសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអះអាងថា លើសពីនេះទៀតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ បានសហការជាមួយរដ្ឋបាលឃុំនៅមូលដ្ឋាន ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕