(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៥២១គ្រឿង រកឃើញល្មើសច្បាប់៧៦២គ្រឿង (ម៉ូតូ៦០%) អប់រំ៣៩៣គ្រឿង និងផាកពិន័យ ៣៦៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ២,៣៧៧គ្រឿង, អប់រំ២៤៩គ្រឿង និងផាកពិន័យ១៨៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៤,៤៧៦គ្រឿង រកឃើញយានយន្តល្មើស២,៧០៥គ្រឿង (ម៉ូតូ៥៤%) ក្នុងនោះអប់រំ១,២៣០គ្រឿង និងផាកពិន័យ១,៤៧៥គ្រឿង (ម៉ូតូ៤៨%)ផងដែរ៕